បូជាចារ្យពិនិត្យស្នាមនៅលើស្បែក ប្រសិនបើរោមដែលដុះនៅត្រង់នោះប្រែជាមានពណ៌ស រីឯស្បែកហាក់ដូចជាស្រុតចុះ បានសេចក្ដីថា អ្នកនោះកើតឃ្លង់ហើយ។ ក្រោយពីបានពិនិត្យរួច បូជាចារ្យត្រូវប្រកាសថាអ្នកនោះជាមនុស្សមិនបរិសុទ្ធ។
លេវីវិន័យ 14:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើលោកឃើញស្នាមនៅតាមជញ្ជាំងផ្ទះនោះ មានសភាពខូងពណ៌បៃតង ឬក្រហមព្រឿងៗ ឬប្រសិនបើស្នាមនោះរូងចូលទៅក្នុងជញ្ជាំងផ្ទះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវពិនិត្យមើល បើឃើញថារោគដែលនៅក្នុងជញ្ជាំងផ្ទះនោះមានកន្លែងខូង ពណ៌បៃតងស្ទើរ ឬក្រហមព្រឿង មើលទៅទាបជាងសាច់ជញ្ជាំងហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោគដែលនៅក្នុងជញ្ជាំងផ្ទះនោះមានកន្លែងខូង ពណ៌បៃតងស្ទើរ ឬក្រហមប្រឿង មើលទៅទាបជាងសាច់ជញ្ជាំងហើយ អាល់គីតាប ប្រសិនបើគាត់ឃើញស្នាមនៅតាមជញ្ជាំងផ្ទះនោះ មានសភាពខូងពណ៌បៃតង ឬក្រហមព្រឿងៗ ឬប្រសិនបើស្នាមនោះរូងចូលទៅក្នុងជញ្ជាំងផ្ទះ |
បូជាចារ្យពិនិត្យស្នាមនៅលើស្បែក ប្រសិនបើរោមដែលដុះនៅត្រង់នោះប្រែជាមានពណ៌ស រីឯស្បែកហាក់ដូចជាស្រុតចុះ បានសេចក្ដីថា អ្នកនោះកើតឃ្លង់ហើយ។ ក្រោយពីបានពិនិត្យរួច បូជាចារ្យត្រូវប្រកាសថាអ្នកនោះជាមនុស្សមិនបរិសុទ្ធ។
ប៉ុន្តែ បើត្រង់កន្លែងដែលតម្ពែក ទោះបីនៅកណ្ដាលក្បាល ឬនៅផ្នែកខាងមុខក្ដី គេឃើញមានស្បែកឡើងពណ៌ក្រហមព្រឿងៗ នោះបានសេចក្ដីថាគាត់កើតរោគឃ្លង់ហើយ។
ហើយប្រសិនបើស្នាមទាំងនោះឡើងពណ៌បៃតង ឬពណ៌ក្រហមព្រឿងៗ នោះជាស្នាមដុះផ្សិតហើយ។ គេត្រូវតែយកសម្លៀកបំពាក់ និងវត្ថុទាំងនោះទៅជូនបូជាចារ្យពិនិត្យ។
បូជាចារ្យត្រូវបញ្ជាឲ្យគេរើអីវ៉ាន់ចេញពីក្នុងផ្ទះ មុនពេលលោកចូលទៅពិនិត្យស្នាមនៅផ្ទះនោះ។ ធ្វើបែបនេះ អ្វីៗដែលនៅក្នុងផ្ទះ នៅតែបរិសុទ្ធដដែល។ បន្ទាប់មក បូជាចារ្យចូលទៅក្នុងផ្ទះ ដើម្បីពិនិត្យមើល។
បូជាចារ្យត្រូវចេញពីផ្ទះ។ ពេលមកដល់មាត់ទ្វារ លោកត្រូវបិទទ្វារផ្ទះនោះ ក្នុងរយៈពេលប្រាំពីរថ្ងៃ។