ត្រូវអារ-កគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់ទ្វារពន្លាជួបព្រះអម្ចាស់។
លេវីវិន័យ 14:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យចាក់កកូនចៀមត្រង់កន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយយញ្ញបូជារំដោះបាប ឬតង្វាយដុតទាំងមូល នៅក្នុងទីសក្ការៈ ដ្បិតយញ្ញបូជាលោះបាបក៏ដូចជាយញ្ញបូជារំដោះបាបដែរ សាច់របស់វាត្រូវបានជាចំណែករបស់បូជាចារ្យ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវសម្លាប់កូនចៀមឈ្មោលនៅកន្លែងដែលគេសម្លាប់តង្វាយលោះបាប និងតង្វាយដុត គឺនៅក្នុងទីបរិសុទ្ធ ដ្បិតតង្វាយដែលថ្វាយដោយព្រោះការរំលងជារបស់សង្ឃ ដូចជាតង្វាយលោះបាបដែរ តង្វាយនេះជារបស់បរិសុទ្ធបំផុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវសំឡាប់កូនចៀមឈ្មោលនៅកន្លែងដែលគេសំឡាប់ដង្វាយលោះបាប ហើយនឹងដង្វាយដុត គឺនៅក្នុងទីបរិសុទ្ធ ដ្បិតដង្វាយដែលថ្វាយ ដោយព្រោះការរំលង ជារបស់ផងសង្ឃ ដូចជាដង្វាយលោះបាបដែរ ដង្វាយនេះជារបស់បរិសុទ្ធបំផុត អាល់គីតាប អ៊ីមុាំអារកកូនចៀមនៅត្រង់កន្លែងដែលគេអារកសត្វ សម្រាប់ធ្វើគូរបានរំដោះបាប ឬគូរបានដុត នៅក្នុងទីសក្ការៈ ដ្បិតគូរបានលោះបាបក៏ដូចជាគូរបានរំដោះបាបដែរ សាច់របស់វាត្រូវបានជាចំណែករបស់អ៊ីមុាំ ព្រោះជាជំនូនដ៏វិសុទ្ធបំផុត។ |
ត្រូវអារ-កគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់ទ្វារពន្លាជួបព្រះអម្ចាស់។
បុរសនោះប្រាប់ខ្ញុំថា៖ «បន្ទប់ជួរខាងជើង និងបន្ទប់ជួរខាងត្បូង ដែលនៅទល់មុខនឹងធ្លាធំ ជាបន្ទប់ដ៏សក្ការៈ ជាកន្លែងដែលពួកបូជាចារ្យចូលទៅថ្វាយបង្គំព្រះអម្ចាស់ ពួកគេបរិភោគអាហារដ៏សក្ការៈបំផុត។ ក្នុងបន្ទប់ទាំងនោះ មានដាក់ឧបករណ៍ដ៏សក្ការៈ តង្វាយផ្សេងៗ សត្វសម្រាប់ថ្វាយជាយញ្ញបូជាសុំឲ្យរួចពីបាប និងយញ្ញបូជាសុំលើកលែងទោស ដ្បិតកន្លែងនោះជាកន្លែងសក្ការៈ។
គេត្រូវចាក់កសត្វនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ែកខាងជើងអាសនៈ។ ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
គេចាក់កគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយពួកបូជាចារ្យ*ដែលជាកូនរបស់លោកអើរ៉ុន យកឈាមគោថ្វាយព្រះអម្ចាស់ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
«ហេតុអ្វីបានជាអ្នករាល់គ្នាមិនបរិភោគសាច់ដែលថ្វាយជាយញ្ញបូជារំដោះបាប នៅក្នុងកន្លែងសក្ការៈ? ដ្បិតសាច់នេះជាអាហារដ៏វិសុទ្ធបំផុត ដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដកបាបចេញពីសហគមន៍ និងធ្វើពិធីរំដោះបាបពួកគេ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
រីឯតង្វាយនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជា ដែលគេថ្វាយចំពោះព្រះអម្ចាស់។
រីឯតង្វាយដែលនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជាដែលគេថ្វាយចំពោះព្រះអម្ចាស់។
គេអាចបរិភោគម្ហូបអាហាររបស់ព្រះជាម្ចាស់ ដែលជាអាហារដ៏វិសុទ្ធ និងអាហារដ៏វិសុទ្ធបំផុតនោះបាន
គាត់ដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់កន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ នេះជាយញ្ញបូជារំដោះបាប។
លោកនាំគោស្ទាវនោះមកថ្វាយព្រះអម្ចាស់ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ លោកត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
ចូរចាក់កសត្វ ដែលត្រូវថ្វាយជាយញ្ញបូជាលោះបាប នៅកន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។