យេរូសាឡឹមអើយ នាងប្រឡាក់ដោយអំពើប្រាសចាកសីលធម៌។ ទោះបីយើងខំជម្រះនាងឲ្យបរិសុទ្ធក្ដី ក៏នាងនៅតែមិនបរិសុទ្ធដដែល។ ដូច្នេះ នាងនៅសៅហ្មង រហូតដល់យើងសម្រេចតាមកំហឹងរបស់យើងចប់សព្វគ្រប់។
លេវីវិន័យ 13:55 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីលាងសម្អាតហើយ បូជាចារ្យត្រូវពិនិត្យមើលវត្ថុទាំងនោះសាជាថ្មី។ ប្រសិនបើស្នាមដុះផ្សិតនៅតែដដែល ទោះបីមិនរាលដាលក៏ដោយ វត្ថុទាំងនោះជារបស់មិនបរិសុទ្ធ ហើយត្រូវតែដុតវាចោល ព្រោះមានដុះផ្សិតទាំងខាងក្នុង ទាំងខាងក្រៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយដែលបានលាងរួចហើយ នោះសង្ឃត្រូវពិនិត្យមើលទៀត បើឃើញថា រោគនោះមិនបានប្រែសម្បុរទេ ក៏មិនបានរាលដាលឡើងផង របស់នោះស្មោកគ្រោកហើយ ត្រូវដុតចោលក្នុងភ្លើងទៅ ដ្បិតរោគស៊ីបង្ខូចពិត ទោះបើខាងក្នុង ឬខាងក្រៅក្តី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយដែលបានលាងរួចហើយ នោះត្រូវឲ្យសង្ឃពិនិត្យមើលទៀត បើឃើញថា រោគនោះមិនបានប្រែសម្បុរទេ ក៏មិនបានរាលដាលឡើងផង របស់នោះស្មោកគ្រោកហើយ ត្រូវដុតចោលក្នុងភ្លើងទៅ ដ្បិតជារោគស៊ីបង្ខូចពិត ទោះបើខាងក្នុង ឬខាងក្រៅក្តី អាល់គីតាប ក្រោយពីលាងសំអាតហើយ អ៊ីមុាំត្រូវពិនិត្យមើលវត្ថុទាំងនោះសាជាថ្មី។ ប្រសិនបើស្នាមដុះផ្សិតនៅតែដដែល ទោះបីមិនរាលដាលក៏ដោយ វត្ថុទាំងនោះជារបស់មិនបរិសុទ្ធ ហើយត្រូវតែដុតវាចោល ព្រោះមានដុះផ្សិតទាំងខាងក្នុង ទាំងខាងក្រៅ។ |
យេរូសាឡឹមអើយ នាងប្រឡាក់ដោយអំពើប្រាសចាកសីលធម៌។ ទោះបីយើងខំជម្រះនាងឲ្យបរិសុទ្ធក្ដី ក៏នាងនៅតែមិនបរិសុទ្ធដដែល។ ដូច្នេះ នាងនៅសៅហ្មង រហូតដល់យើងសម្រេចតាមកំហឹងរបស់យើងចប់សព្វគ្រប់។
លោកត្រូវបញ្ជាឲ្យគេលាងសម្អាតវត្ថុដែលដុះផ្សិតនោះ រួចយកវាទៅទុកក្នុងរយៈពេលប្រាំពីរថ្ងៃទៀត។
ផ្ទុយទៅវិញ ប្រសិនបើបូជាចារ្យពិនិត្យមើលក្រោយពេលលាងសម្អាត ហើយឃើញថាស្នាមដុះផ្សិតនោះបានរលុប នោះលោកត្រូវកាត់ត្រង់កន្លែងដែលមានស្នាមចេញពីសម្លៀកបំពាក់ ស្បែក ឬអំបោះនោះ។
ផ្ទុយទៅវិញ បើអ្នកណាគ្មានគុណសម្បត្តិទាំងនេះទេ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនបានវែងឆ្ងាយ គេភ្លេចថាព្រះជាម្ចាស់បានលាងជម្រះគេពីអំពើបាប ដែលគេប្រព្រឹត្តពីអតីតកាល។