Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 13:56 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

56 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជា‌ចារ្យ​ពិនិត្យ​មើល​ក្រោយ​ពេល​លាង​សម្អាត ហើយ​ឃើញ​ថា​ស្នាម​ដុះ​ផ្សិត​នោះ​បាន​រលុប នោះ​លោក​ត្រូវ​កាត់​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ចេញ​ពី​សម្លៀក‌បំពាក់ ស្បែក ឬ​អំបោះ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

56 ប្រសិន‌បើ​សង្ឃ​ពិនិត្យ​ឃើញ​ថា រោគ​នោះ​ចង់​ស្រអាប់​ហើយ ក្រោយ​ដែល​បាន​លាង​ចេញ នោះ​ត្រូវ​ហែក​ត្រង់​ដុំ​នោះ​ពី​សម្លៀក‌បំពាក់ ឬ​ពី​ស្បែក​នោះ ពី​អំបោះ​អន្ទង ឬ​ពី​អំបោះ​ចាក់​យក​ចេញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

56 បើ​សង្ឃ​ពិនិត្យ​មើល​ឃើញ​ថា រោគ​នោះ​ចង់​ស្រអាប់​ហើយ ក្នុង​ពេល​ក្រោយ​ដែល​បាន​លាង​ចេញ នោះ​ត្រូវ​ហែក​ត្រង់​ដុំ​នោះ​ពី​សំលៀក‌បំពាក់ ឬ​ពី​ស្បែក​នោះ ពី​អំបោះ​អន្ទង ឬ​ពី​អំបោះ​ចាក់​យក​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

56 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ៊ីមុាំ​ពិនិត្យ​មើល​ក្រោយ​ពេល​លាង​សំអាត ហើយ​ឃើញ​ថា​ស្នាម​ដុះ​ផ្សិត​នោះ​បាន​រលុប នោះ​គាត់​ត្រូវ​កាត់​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ចេញ​ពី​សម្លៀក​បំពាក់ ស្បែក ឬ​អំបោះ​នោះ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 13:56
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ឬ​ស្នាម​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម អំបោះ​ឆៅ សម្លៀក‌បំពាក់ និង​វត្ថុ​ធ្វើ​អំពី​ស្បែក


ក្រោយ​ពី​លាង​សម្អាត​ហើយ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​វត្ថុ​ទាំង​នោះ​សា​ជា​ថ្មី។ ប្រសិន​បើ​ស្នាម​ដុះ​ផ្សិត​នៅ​តែ​ដដែល ទោះ​បី​មិន​រាល‌ដាល​ក៏​ដោយ វត្ថុ​ទាំង​នោះ​ជា​របស់​មិន​បរិសុទ្ធ ហើយ​ត្រូវ​តែ​ដុត​វា​ចោល ព្រោះ​មាន​ដុះ​ផ្សិត​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។


ក្រោយ​មក ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត​លេច​ឡើង​វិញ នៅ​លើ​សម្លៀក‌បំពាក់​ក្រណាត់​អំបោះ ឬ​លើ​វត្ថុ​អំពី​ស្បែក នោះ​មាន​ផ្សិត​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​ហើយ។ ដូច្នេះ ត្រូវ​តែ​ដុត​វត្ថុ​ទាំង​នោះ​ចោល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម