លេវីវិន័យ 11:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូចជាកណ្ដូប និងចង្រិតគ្រប់ប្រភេទ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពូជនោះត្រូវបរិភោគសត្វទាំងនេះបាន គឺកណ្តូបតាមពូជវា កន្ទ្រលតាមពូជវា ចង្រិតដែកតាមពូជវា និងចង្រិតដូងតាមពូជវា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពូជនោះត្រូវបរិភោគសត្វទាំងនេះបាន គឺកណ្តូបតាមពូជវា កន្ទ្រលតាមពូជវា ចង្រិតដែកតាមពូជវា នឹងចង្រិតដូងតាមពូជវា អាល់គីតាប ដូចជាកណ្តូប និងចង្រិតគ្រប់ប្រភេទ។ |
រីឯសត្វល្អិតផ្សេងទៀតដែលមានស្លាប និងជើង នោះអ្នករាល់គ្នាត្រូវតែចាត់ទុកវាជាសត្វគួរស្អប់ខ្ពើមវិញ។
លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និងទឹកឃ្មុំ។
លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ពាក់ខ្សែក្រវាត់ធ្វើពីស្បែក ហើយបរិភោគកណ្ដូប និងទឹកឃ្មុំ។
ចូរទទួលបងប្អូនណាដែលមានជំនឿទន់ខ្សោយដោយរាក់ទាក់ មិនត្រូវរិះគន់យោបល់របស់គេឡើយ។
ចំពោះយើងដែលមានជំនឿមាំមួន យើងមានភារកិច្ចជួយអ្នកដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្តនោះឡើយ។
ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកពន្យល់ ព្រោះបងប្អូនបែរជាក្រនឹងយល់។