ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 3:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យូដា​ជា​បុត្រ​លោក​យ៉ាកុប លោក​យ៉ាកុប​ជា​បុត្រ​លោក​អ៊ីសាក លោក​អ៊ីសាក​ជា​បុត្រ​លោក​អប្រាហាំ លោក​អប្រាហាំ​ជា​បុត្រ​លោក​ថេរ៉ា លោក​ថេរ៉ា​ជា​បុត្រ​លោក​ណាឃរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យូដា​ជាកូន​យ៉ាកុប យ៉ាកុប​ជាកូន​អ៊ីសាក អ៊ីសាក​ជាកូន​អ័ប្រាហាំ អ័ប្រាហាំ​ជាកូន​ថេរ៉ា ថេរ៉ា​ជាកូន​ណាឃរ

សូមមើលជំពូក

Khmer Christian Bible

លោក​យូដា​ជា​កូន​លោក​យ៉ាកុប​ លោក​យ៉ាកុប​ជា​កូន​លោក​អ៊ីសាក​ លោក​អ៊ីសាក​ជា​កូន​លោក​អ័ប្រាហាំ​ លោក​អ័ប្រាហាំ​ជា​កូន​លោក​ថេរ៉ា​ លោក​ថេរ៉ា​ជា​កូន​លោក​ណាឃរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យូដា​ជា​កូន​យ៉ាកុប យ៉ាកុប​ជា​កូន​អ៊ីសាក អ៊ីសាក​ជា​កូន​អ័ប្រា‌ហាំ អ័ប្រា‌ហាំ​ជា​កូន​ថេរ៉ា ថេរ៉ា​ជា​កូន​ណាឃរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យូដា​ជា​កូន​យ៉ាកុបៗ ជា​កូន​អ៊ីសាកៗ ជា​កូន​អ័ប្រាហាំ អ័ប្រាហាំ​ជា​កូន​ថេរ៉ាៗ ជា​កូន​ណាឃរ

សូមមើលជំពូក

អាល់គីតាប

លោក​យូដា​ជា​កូន​ណាពី​យ៉ាកកូប យ៉ាកកូប​ជា​កូន​ណាពី​អ៊ីសា‌ហាក់ អ៊ីសា‌ហាក់​ជា​កូន​ណាពី​អ៊ីព្រ‌ហ៊ីម អ៊ីព្រ‌ហ៊ីម​ជា​កូន​លោក​ថេរ៉ា លោក​ថេរ៉ា​ជា​កូន​លោក​ណាឃរ

សូមមើលជំពូក



លូកា 3:34
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ដាក់​ឈ្មោះ​កូន​ដែល​កើត​មក​នោះ គឺ​កូន​ដែល​លោក​ស្រី​សារ៉ា​បាន​បង្កើត​ជូន​លោក​ថា “អ៊ីសាក”។


បន្ទាប់​មក​ទៀត កូន​ប្អូន​ក៏​កើត​មក​ទាំង​តោង​កែង​ជើង​របស់​អេសាវ​ជាប់។ គេ​ដាក់​ឈ្មោះ​ថា “យ៉ាកុប”។ នៅ​ពេល​កូន​ទាំង​ពីរ​កើត​មក​នោះ លោក​អ៊ីសាក​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ។


លោក​អប្រាហាំ​ជា​ឪពុក​របស់​លោក​អ៊ីសាក​ហើយ​កូន​របស់​លោក​អ៊ីសាក គឺ​លោក​អេសាវ និង​លោក​អ៊ីស្រា‌អែល។


លោក​អប្រាហាំ​បង្កើត​លោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យូដា និង​បងប្អូន​របស់​គាត់


លោក​ណាសូន​ជា​បុត្រ​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​ជា​បុត្រ​លោក​អើរ៉ាម លោក​អើរ៉ាម​ជា​បុត្រ​លោក​អ័រនី លោក​អ័រនី​ជា​បុត្រ​លោក​អែស‌រ៉ូម លោក​អែស‌រ៉ូម​ជា​បុត្រ​លោក​ពេរេស លោក​ពេរេស​ជា​បុត្រ​លោក​យូដា


លោក​ណាឃរ​ជា​បុត្រ​លោក​សេរូក លោក​សេរូក​ជា​បុត្រ​លោក​រេហ៊ូវ លោក​រេហ៊ូវ​ជា​បុត្រ​លោក​ផាលេក លោក​ផាលេក​ជា​បុត្រ​លោក​ហេប៊ើរ លោក​ហេប៊ើរ​ជា​បុត្រ​លោក​សេឡា


បន្ទាប់​មក ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធ‌មេត្រី*​ឲ្យ​លោក​អប្រាហាំ ដោយ​យក​ពិធី​កាត់​ស្បែក*​ធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អ៊ីសាក​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ ជា​ឪពុក បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ។ លោក​អ៊ីសាក​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​យ៉ាកុប​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​បុព្វបុរស*​ទាំង​ដប់‌ពីរ​រូប​ដែរ។


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “ពី​ដើម បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​ថេរ៉ា ជា​ឪពុក​របស់​អប្រាហាំ និង​ណា‌ហ៊រ រស់​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ហើយ​គោរព​បម្រើ​ព្រះ​ដទៃ។