លូកា 19:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះបានទទួលរាជាភិសេកហើយ ព្រះរាជាក៏យាងត្រឡប់មកវិញ។ ព្រះរាជាកោះហៅអ្នកបម្រើទាំងដប់នាក់ ដែលព្រះរាជាបានប្រគល់ប្រាក់ណែននោះមកសួរ ដើម្បីឲ្យដឹងថា ម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។ ព្រះគម្ពីរខ្មែរសាកល “លុះក្រោយពីទទួលអំណាចគ្រងរាជ្យ លោកក៏ត្រឡប់មកវិញ ហើយប្រាប់គេឲ្យហៅបាវបម្រើទាំងនោះដែលលោកបានប្រគល់លុយនោះមក ដើម្បីឲ្យដឹងថា ពួកគេធ្វើជំនួញបានចំណេញប៉ុន្មាន។ Khmer Christian Bible កាលទទួលនគរនោះហើយ គាត់ក៏ត្រលប់មកវិញ ហើយប្រាប់ឲ្យគេហៅបាវបម្រើទាំងនោះមក ជាពួកអ្នកដែលគាត់បានឲ្យប្រាក់ ដើម្បីឲ្យគាត់ដឹងថា ពួកគេរកស៊ីចំណេញបានអ្វីខ្លះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលត្រឡប់មកវិញ គឺក្រោយពីបានទទួលរាជ្យនោះហើយ ព្រះរាជាបង្គាប់ឲ្យហៅពួកបាវបម្រើទាំងនោះ ដែលទ្រង់បានប្រគល់ប្រាក់ដល់គេឲ្យមក ដើម្បីឲ្យដឹងថា ម្នាក់ៗរកស៊ីបានចំណេញប៉ុន្មាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះត្រឡប់មកវិញ ក្រោយដែលបានគ្រងរាជ្យហើយ នោះទ្រង់បង្គាប់ឲ្យហៅពួកបាវទាំងនោះ ដែលទ្រង់បានប្រគល់ប្រាក់ដល់គេឲ្យមក ដើម្បីចង់ដឹង ពីអ្នកនិមួយៗ ដែលជួញបានចំណេញប៉ុន្មានម្នាក់ អាល់គីតាប លុះបានទទួលការតែងតាំងជាស្តេចហើយគាត់ក៏ត្រឡប់មកវិញ។ គាត់កោះហៅអ្នកបម្រើទាំងដប់នាក់ ដែលគាត់បានប្រគល់ប្រាក់ណែននោះមកសួរ ដើម្បីឲ្យដឹងថាម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។ |
ផ្ទុយទៅវិញ អ្នកបម្រើណាមិនស្គាល់ចិត្តម្ចាស់របស់ខ្លួន ហើយប្រព្រឹត្តខុសឆ្គងសមនឹងទទួលទោស អ្នកបម្រើនោះនឹងត្រូវរំពាត់តែបន្តិចទេ។ បើគេឲ្យអ្វីច្រើនទៅអ្នកណា គេនឹងទារពីអ្នកនោះវិញច្រើនដែរ។ បើគេផ្ទុកផ្ដាក់កិច្ចការច្រើនដល់អ្នកណា គេនឹងទារពីអ្នកនោះវិញរឹងរឹតតែច្រើនថែមទៀត»។
រីឯអ្នកស្រុកនោះស្អប់លោក បានជាគេចាត់អ្នកតំណាងឲ្យទៅតាមក្រោយ នាំពាក្យថា “យើងខ្ញុំមិនចង់ឲ្យលោកនេះធ្វើស្ដេចលើយើងខ្ញុំជាដាច់ខាត”។
អ្នកបម្រើទីមួយចូលមកគាល់ ទូលថា “បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមក ទូលបង្គំចំណេញបានដប់ណែន”។