Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:15 - ព្រះគម្ពីរខ្មែរសាកល

15 “លុះ​ក្រោយពី​ទទួល​អំណាចគ្រងរាជ្យ ​លោក​ក៏​ត្រឡប់មកវិញ ហើយ​ប្រាប់​គេ​ឲ្យ​ហៅ​បាវបម្រើ​ទាំងនោះ​ដែល​លោក​បាន​ប្រគល់​លុយ​នោះ​មក ដើម្បីឲ្យ​ដឹង​ថា ពួកគេ​ធ្វើជំនួញបានចំណេញ​ប៉ុន្មាន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 កាល​ទទួល​នគរ​នោះ​ហើយ​ គាត់​ក៏​ត្រលប់​មក​វិញ​ ហើយ​ប្រាប់​ឲ្យ​គេ​ហៅ​បាវបម្រើ​ទាំង​នោះ​មក​ ជា​ពួក​អ្នក​ដែល​គាត់​បាន​ឲ្យ​ប្រាក់​ ដើម្បី​ឲ្យ​គាត់​ដឹង​ថា​ ពួកគេ​រកស៊ី​ចំណេញ​បាន​អ្វី​ខ្លះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពេល​ត្រឡប់​មក​វិញ គឺ​ក្រោយ​ពី​បាន​ទទួល​រាជ្យនោះ​ហើយ ព្រះរាជា​បង្គាប់​ឲ្យ​ហៅ​ពួក​បាវ​បម្រើ​ទាំង​នោះ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ដល់​គេ​ឲ្យ​មក ដើម្បី​ឲ្យ​ដឹង​ថា ម្នាក់ៗ​រក​ស៊ី​បាន​ចំណេញ​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លុះ​បាន​ទទួល​រាជា‌ភិសេក​ហើយ ព្រះ‌រាជា​ក៏​យាង​ត្រឡប់​មក​វិញ។ ព្រះ‌រាជា​កោះ​ហៅ​អ្នក​បម្រើ​ទាំង​ដប់​នាក់ ដែល​ព្រះ‌រាជា​បាន​ប្រគល់​ប្រាក់​ណែន​នោះ​មក​សួរ ដើម្បី​ឲ្យ​ដឹង​ថា ម្នាក់ៗ​រក​ស៊ី​ចំណេញ​បាន​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 លុះ​ត្រឡប់​មក​វិញ ក្រោយ​ដែល​បាន​គ្រង​រាជ្យ​ហើយ នោះ​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​បាវ​ទាំង​នោះ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ដល់​គេ​ឲ្យ​មក ដើម្បី​ចង់​ដឹង ពី​អ្នក​និមួយៗ ដែល​ជួញ​បាន​ចំណេញ​ប៉ុន្មាន​ម្នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

15 លុះ​បាន​ទទួល​ការ​តែង‌តាំង​ជា​ស្តេច​ហើយ​គាត់​ក៏​ត្រឡប់​មក​វិញ។ គាត់​កោះ​ហៅ​អ្នក​បម្រើ​ទាំង​ដប់​នាក់ ដែល​គាត់​បាន​ប្រគល់​ប្រាក់​ណែន​នោះ​មក​សួរ ដើម្បី​ឲ្យ​ដឹង​ថា​ម្នាក់​ៗ​រក​ស៊ី​ចំណេញ​បាន​ប៉ុន្មាន។

សូមមើលជំពូក ចម្លង




លូកា 19:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

“លុះយូរក្រោយមក ចៅហ្វាយ​របស់​បាវបម្រើ​ទាំងនោះ​ក៏​ត្រឡប់មកវិញ ហើយ​គិត​បញ្ជី​នឹង​ពួកគេ​។


រីឯ​អ្នក​ដែល​មិន​បាន​ដឹង ហើយ​បាន​ប្រព្រឹត្ត​សម​នឹង​ការវាយ អ្នកនោះ​នឹង​ត្រូវ​វាយ​តិច​ទេ​។ ដូច្នេះ អស់អ្នក​ដែល​ត្រូវបាន​ប្រទានឲ្យ​ច្រើន នឹង​ត្រូវបាន​ទាមទារ​ច្រើន​ពី​អ្នកនោះ ហើយ​អ្នកដែល​ត្រូវបាន​ផ្ទុកផ្ដាក់​ឲ្យ​ច្រើន អ្នកនោះ​នឹង​ត្រូវបាន​ទាមទារ​រឹតតែច្រើន​ទៅទៀត​។


“ប៉ុន្តែ​អ្នកស្រុក​របស់​លោក​ស្អប់​លោក ពួកគេ​ក៏​ចាត់​ទូត​ម្នាក់​ឲ្យទៅ​តាមក្រោយ​លោក ទូលថា​: ‘យើងខ្ញុំ​មិន​ចង់ឲ្យ​ម្នាក់នេះ​សោយរាជ្យ​លើ​យើងខ្ញុំ​ទេ’។


អ្នក​ទីមួយ​ក៏​ចូលមក និយាយថា​: ‘ព្រះករុណា​អើយ មួយ​មីណា​របស់ទ្រង់​ចំណេញបាន​ដប់​មីណា​ទៀត’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម