ជនជាតិស៊ីរីនឹងវាយពួកគេពីខាងកើត ហើយជនជាតិភីលីស្ទីនពីខាងលិច។ ខ្មាំងសត្រូវត្របាក់លេបអ៊ីស្រាអែល។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយប្រដៅគេជានិច្ច។
លូកា 11:53 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះយេស៊ូយាងចាកចេញពីទីនោះទៅ ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីនាំគ្នាប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើន ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវយាងចេញពីទីនោះ ពួកគ្រូវិន័យ និងពួកផារិស៊ីក៏ចាប់ផ្ដើមប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយសួរដេញដោលព្រះអង្គអំពីការជាច្រើន Khmer Christian Bible ពេលព្រះអង្គយាងចេញពីទីនោះ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានចាប់ផ្ដើមជំទាស់នឹងព្រះអង្គយ៉ាងខ្លាំង ទាំងសួរដេញដោលព្រះអង្គអំពីការជាច្រើន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គយាងចេញទៅក្រៅ ពួកអាចារ្យ និងពួកផារិស៊ីចាប់ផ្តើមជំរុញព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលឲ្យមានព្រះបន្ទូលពីសេចក្តីជាច្រើន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់មានបន្ទូលសេចក្ដីទាំងនោះដល់គេរួចហើយ នោះពួកអាចារ្យ នឹងពួកផារិស៊ី គេចាប់តាំងជំរុញទ្រង់ជាខ្លាំងពន់ពេក ឲ្យមានបន្ទូលពីសេចក្ដីជាច្រើនទៅទៀត អាល់គីតាប ពេលអ៊ីសាចាកចេញពីទីនោះទៅ ពួកតួន និងពួកខាងគណៈផារីស៊ីនាំគ្នាប្រឆាំងនឹងអ៊ីសាយ៉ាងខ្លាំង ហើយដេញដោលសួរអ៊ីសាអំពីរឿងផ្សេងៗជាច្រើន |
ជនជាតិស៊ីរីនឹងវាយពួកគេពីខាងកើត ហើយជនជាតិភីលីស្ទីនពីខាងលិច។ ខ្មាំងសត្រូវត្របាក់លេបអ៊ីស្រាអែល។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយប្រដៅគេជានិច្ច។
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះបូជាចារ្យ*សម្រាប់បង្រៀនវិន័យ* យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្ដល់យោបល់ ហើយយើងក៏មិនខ្វះព្យាការី*សម្រាប់ថ្លែងព្រះបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
ទូលបង្គំឮមហាជននិយាយមួលបង្កាច់ទូលបង្គំ ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។ សូម្បីមិត្តសម្លាញ់ជិតដិតរបស់ទូលបង្គំ ក៏ចាំតែចាប់កំហុសទូលបង្គំដែរ។ គេនិយាយគ្នាថា “បើយើងលួងលោមបញ្ឆោតគាត់ យើងនឹងចាប់គាត់បាន ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។
ពួកបណ្ឌិតខាងវិន័យ*អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទទ្វារមាគ៌ា មិនឲ្យគេចូលទៅស្គាល់ព្រះជាម្ចាស់។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូល មិនឲ្យគេចូលទៀតផង»។
ពួកគេនាំគ្នាឃ្លាំមើលព្រះយេស៊ូ ហើយចាត់មនុស្សឲ្យទៅតាមដានយកការណ៍ពីព្រះអង្គ។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល ដើម្បីចាប់បញ្ជូនព្រះអង្គទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។
មានអ្នកខាងគណៈសាឌូស៊ី*ខ្លះចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖
ចំណែកឯទូលបង្គំផ្ទាល់ ពីដើម ទូលបង្គំយល់ឃើញថា ត្រូវតែប្រឆាំងនឹងព្រះនាមព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់
អ្នកមានចិត្តស្រឡាញ់ មិនប្រព្រឹត្តអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ
ហេតុនេះហើយបានជាយើងអង្វរលោកទីតុស ឲ្យមកបង្ហើយការប្រមូលតង្វាយនេះពីបងប្អូន ដូចគាត់បានចាប់ផ្ដើមរួចមកហើយ។