ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 10:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្អែក​ឡើង គាត់​យក​ប្រាក់​ប្រគល់​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់ ទាំង​ផ្ដាំ​ថា “សូម​ថែ​ទាំ​បុរស​នេះ​ផង ប្រសិន​បើ​អ្នក​ចំណាយ​លើស​ពី​ប្រាក់​នេះ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ជូន​បង្គ្រប់”។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ស្អែកឡើង​គាត់​យក​ប្រាក់​ពីរ​ឌេណារីឲ្យ​ទៅ​ម្ចាស់ផ្ទះសំណាក់ ហើយ​និយាយថា​: ‘សូម​មើលថែ​គាត់​ផង ហើយ​អ្វីក៏ដោយដែល​លោក​ចំណាយលើស​ពីនេះ ខ្ញុំ​នឹង​សង​លោក នៅពេល​ខ្ញុំ​ត្រឡប់មកវិញ’។

សូមមើលជំពូក

Khmer Christian Bible

នៅ​ថ្ងៃ​បន្ទាប់​ គាត់​បាន​ដក​ប្រាក់​ពីរ​ឌេណារី​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់​ និង​បាន​ប្រាប់​ថា​ សូម​មើលថែ​គាត់​ផង​ ហើយ​អ្វី​ក៏ដោយ​ដែល​អ្នក​ចាយ​លើស​នេះ​ ខ្ញុំ​នឹង​សង​ដល់​អ្នក​នៅ​ពេល​ខ្ញុំ​ត្រលប់​មក​វិញ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្អែក​ឡើង​កាល​គាត់​រៀប​នឹង​ចេញ​ទៅ នោះ​ក៏​យក​ប្រាក់​ពីរ​ដេណារី ហុច​ដល់​ម្ចាស់​ផ្ទះ​នោះ ដោយ​ប្រាប់​ថា "ចូរ​ថែ​រក្សា​អ្នក​នេះ​ផង ហើយបើ​អ្នក​ចំណាយ​លើស​ពី​នេះ ពេល​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក"។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្អែក​ឡើង កាល​គាត់​រៀប​នឹង​ចេញ​ទៅ នោះ​ក៏​យក​ប្រាក់​៤​កាក់ ហុច​ដល់​ម្ចាស់​ផ្ទះ​នោះ ដោយ​ប្រាប់​ថា ចូរ​ថែ​រក្សា​អ្នក​នេះ​ផង បើ​ចួន​ជា​អ្នក​ចាយ​លើស​ពី​នេះ​ទៅ នោះ​ដល់​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក

សូមមើលជំពូក

អាល់គីតាប

ស្អែក​ឡើង​គាត់​យក​ប្រាក់​ប្រគល់​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់​ទាំង​ផ្ដាំ​ថា “សូម​ថែ​ទាំ​បុរស​នេះ​ផង ប្រសិន​បើ​អ្នក​ចំណាយ​លើស​ពី​ប្រាក់​នេះ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ជូន​បង្គ្រប់”។

សូមមើលជំពូក



លូកា 10:35
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​ចែក​ទាន​ដល់​ជន​ទុគ៌ត ទុក​ដូច​ជា​ឲ្យ​ព្រះ‌អម្ចាស់​ខ្ចី ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នោះ​វិញ។


ពេល​អ្នក​បម្រើ​នោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​គូ‌កន​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយ‌រយ​ដួង* គាត់​ចាប់​អ្នក​នោះ​ច្របាច់-ក ទាំង​ពោល​ថា: “សង​ប្រាក់​អញ​ទាំង​អស់​មក!”។


គាត់​ព្រម​ព្រៀង​ជា​មួយ​ពួក​កម្មករ​ជា​ស្រេច​ថា នឹង​ឲ្យ​ប្រាក់​មួយ​ដួង*​ក្នុង​មួយ​ថ្ងៃ ហើយ​ចាត់​គេ​ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​ចម្ការ។


គាត់​ចូល​ទៅ​ជិត​អ្នក​របួស យក​ប្រេង និង​ស្រា ចាក់​ពី​លើ​មុខ​របួស រុំ​របួស​ឲ្យ រួច​គាត់​លើក​អ្នក​របួស​ដាក់​លើ​ជំនិះ​របស់​គាត់ នាំ​ទៅ​ផ្ទះ​សំណាក់ ហើយ​ថែ​ទាំ​អ្នក​របួស​នោះ។


ក្នុង​ចំណោម​មនុស្ស​ទាំង​បី​នាក់ តើ​លោក​យល់​ថា អ្នក​ណា​ចាត់​ទុក​ខ្លួន​ជា​បងប្អូន​នឹង​បុរស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ប្លន់​នោះ?»។


ផ្ទុយ​ទៅ​វិញ ពេល​ណា​អ្នក​ធ្វើ​ពិធី​ជប់‌លៀង​ត្រូវ​អញ្ជើញ​អ្នក​ក្រីក្រ មនុស្ស​ពិការ ខ្វិន​ខ្វាក់។


លោក​កៃយុស​ដែល​ទទួល​ខ្ញុំ និង​ទទួល​ក្រុម‌ជំនុំ​ទាំង​មូល ឲ្យ​ជួប‌ជុំ​គ្នា​នៅ​ផ្ទះ​គាត់ សូម​ជម្រាប​សួរ​មក​បងប្អូន លោក​អេរ៉ា‌ស្ទុស ជា​មេ​ឃ្លាំង​ប្រាក់​របស់​ក្រុង និង​លោក​ក្វើតុស ជា​បងប្អូន​យើង ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ [