Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:35 - Khmer Christian Bible

35 នៅ​ថ្ងៃ​បន្ទាប់​ គាត់​បាន​ដក​ប្រាក់​ពីរ​ឌេណារី​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់​ និង​បាន​ប្រាប់​ថា​ សូម​មើលថែ​គាត់​ផង​ ហើយ​អ្វី​ក៏ដោយ​ដែល​អ្នក​ចាយ​លើស​នេះ​ ខ្ញុំ​នឹង​សង​ដល់​អ្នក​នៅ​ពេល​ខ្ញុំ​ត្រលប់​មក​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ស្អែកឡើង​គាត់​យក​ប្រាក់​ពីរ​ឌេណារីឲ្យ​ទៅ​ម្ចាស់ផ្ទះសំណាក់ ហើយ​និយាយថា​: ‘សូម​មើលថែ​គាត់​ផង ហើយ​អ្វីក៏ដោយដែល​លោក​ចំណាយលើស​ពីនេះ ខ្ញុំ​នឹង​សង​លោក នៅពេល​ខ្ញុំ​ត្រឡប់មកវិញ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ស្អែក​ឡើង​កាល​គាត់​រៀប​នឹង​ចេញ​ទៅ នោះ​ក៏​យក​ប្រាក់​ពីរ​ដេណារី ហុច​ដល់​ម្ចាស់​ផ្ទះ​នោះ ដោយ​ប្រាប់​ថា "ចូរ​ថែ​រក្សា​អ្នក​នេះ​ផង ហើយបើ​អ្នក​ចំណាយ​លើស​ពី​នេះ ពេល​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ស្អែក​ឡើង គាត់​យក​ប្រាក់​ប្រគល់​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់ ទាំង​ផ្ដាំ​ថា “សូម​ថែ​ទាំ​បុរស​នេះ​ផង ប្រសិន​បើ​អ្នក​ចំណាយ​លើស​ពី​ប្រាក់​នេះ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ជូន​បង្គ្រប់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ស្អែក​ឡើង កាល​គាត់​រៀប​នឹង​ចេញ​ទៅ នោះ​ក៏​យក​ប្រាក់​៤​កាក់ ហុច​ដល់​ម្ចាស់​ផ្ទះ​នោះ ដោយ​ប្រាប់​ថា ចូរ​ថែ​រក្សា​អ្នក​នេះ​ផង បើ​ចួន​ជា​អ្នក​ចាយ​លើស​ពី​នេះ​ទៅ នោះ​ដល់​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ស្អែក​ឡើង​គាត់​យក​ប្រាក់​ប្រគល់​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់​ទាំង​ផ្ដាំ​ថា “សូម​ថែ​ទាំ​បុរស​នេះ​ផង ប្រសិន​បើ​អ្នក​ចំណាយ​លើស​ពី​ប្រាក់​នេះ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ជូន​បង្គ្រប់”។

សូមមើលជំពូក ចម្លង




លូកា 10:35
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​បាវបម្រើ​នោះ​ចេញទៅ​ ក៏​ជួប​នឹង​បាវបម្រើ​ម្នាក់​ជា​គូកន​ ដែល​បាន​ជំពាក់​គាត់​មួយ​រយ​ឌេណារី​ គាត់​បាន​ចាប់​ច្របាច់​ក​អ្នក​នោះ​ ទាំង​និយាយ​ថា​ សង​អ្វី​ដែល​ឯង​ជំពាក់​អញ​មក!​


កាល​បាន​ព្រម​ព្រៀង​ជាមួយ​ពួក​កម្មករ​ថា​ឲ្យ​ឈ្នួល​មួយ​ថ្ងៃ​មួយ​ឌេណារី​ គាត់​ក៏​ឲ្យ​ពួកគេ​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​របស់​គាត់។​


រួច​ក៏​ចូល​មក​ជិត​ ហើយ​រុំ​របួស​ឲ្យ​បុរស​នោះ​ដោយ​ចាក់​ប្រេង​ និង​ស្រា​ពី​លើ​ ហើយ​បាន​បញ្ជិះ​បុរស​នោះ​លើ​សត្វ​របស់​គាត់ ​នាំ​ទៅ​ផ្ទះ​សំណាក់​ដើម្បី​មើលថែ។​


ក្នុង​ចំណោម​អ្នក​ទាំង​បី​នេះ​ តើ​អ្នក​គិត​ថា​ ម្នាក់​ណា​គួរ​ក្លាយជា​អ្នក​ជិត​ខាង​របស់​បុរស​ម្នាក់​ដែល​បាន​ជួប​ពួក​ចោរ​ប្លន់​នោះ?»​


ប៉ុន្ដែ​ពេល​អ្នក​រៀបចំ​ពិធី​ជប់​លៀង​ ចូរ​អញ្ជើញ​អ្នក​ក្រ​ មនុស្ស​ពិការ​ មនុស្ស​ខ្វិន​ និង​មនុស្ស​ខ្វាក់​វិញ​


លោក​កៃយ៉ូស​ជា​ម្ចាស់​ផ្ទះ​ដែល​ទទួល​ខ្ញុំ​ ព្រមទាំង​ក្រុមជំនុំ​ទាំង​អស់​បាន​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ ឯ​លោក​អេរ៉ាស្ទុស​ ជា​អ្នក​គ្រប់គ្រង​ឃ្លាំង​ប្រាក់​របស់​ក្រុង​ និង​លោក​ក្លើតុស​ជា​បងប្អូន​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម