ស្ដេចទាំងប៉ុន្មាននឹងនាំគ្នា ក្រាបថ្វាយបង្គំព្រះករុណា ហើយប្រជាជាតិទាំងអស់ នឹងនាំគ្នាបម្រើព្រះករុណា។
រ៉ូម 14:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមានចែងទុកមកថា: ព្រះអម្ចាស់មានព្រះបន្ទូលថា ពិតដូចយើងមានជីវិតរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់ យ៉ាងនោះដែរ ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតមានសរសេរទុកមកថា: “ព្រះអម្ចាស់មានបន្ទូលថា ដូចដែលយើងរស់នៅ ពិតប្រាកដជាគ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្ដាតនឹងសារភាពដល់ព្រះ”។ Khmer Christian Bible ព្រោះមានសេចក្ដីចែងទុកថា ព្រះអម្ចាស់មានបន្ទូលថា យើងមានព្រះជន្មរស់ជានិច្ច ដូច្នេះ ជង្គង់ទាំងអស់ត្រូវលុតចុះនៅចំពោះមុខយើង ហើយអណ្ដាតទាំងអស់ត្រូវប្រកាសទទួលស្គាល់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ដូចយើងមានព្រះជន្មរស់នៅយ៉ាងណា នោះគ្រប់ទាំងជង្គង់នឹងត្រូវលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្តាតនឹងត្រូវសរសើរដល់ព្រះយ៉ាងនោះដែរ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានសេចក្ដីចែងទុកមកថា «ព្រះអម្ចាស់ទ្រង់ស្បថដោយព្រះជន្មទ្រង់ថា ត្រូវឲ្យគ្រប់ទាំងជង្គង់លុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតត្រូវសរសើរដល់ព្រះផង» អាល់គីតាប ដ្បិតមានចែងទុកមកថាៈ អុលឡោះជាអម្ចាស់មានបន្ទូលថា ពិតដូចយើងរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់យើងយ៉ាងនោះដែរ។ |
ស្ដេចទាំងប៉ុន្មាននឹងនាំគ្នា ក្រាបថ្វាយបង្គំព្រះករុណា ហើយប្រជាជាតិទាំងអស់ នឹងនាំគ្នាបម្រើព្រះករុណា។
ចូរងើបមុខឡើង សម្លឹងមើលជុំវិញខ្លួនទៅ កូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយ គេនាំគ្នាមករកអ្នក។ យើងសន្យាថាពិតជាកើតមានដូច្នោះមែន! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- អ្នកទាំងនោះប្រៀបបាននឹងគ្រឿងអលង្ការ សម្រាប់លំអអ្នក ដូចកូនក្រមុំតាក់តែងខ្លួន នៅពេលរៀបមង្គលការ។
ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ទៅកាន់ព្រះបាទយេកូនាស បុត្ររបស់ស្ដេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដាថា៖ «ទោះបីអ្នកប្រៀបបាននឹងត្រាដែលយើងពាក់នៅដៃស្ដាំក្ដី ក៏យើងត្រូវដកអ្នកចេញដែរ។
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដែលមានព្រះជន្មគង់នៅ! ដោយអ្នកបានយករូបព្រះដ៏គួរស្អប់ខ្ពើម ជារូបដ៏ចង្រៃ មកដាក់នៅក្នុងទីសក្ការៈរបស់យើង ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង យើងនឹងដកប្រជាជនចេញពីអ្នក យើងនឹងមិនអាណិតមេត្តាអ្នកទេ ហើយយើងនឹងប្រព្រឹត្តចំពោះអ្នក ដោយឥតត្រាប្រណីឡើយ។
ហេតុនេះ យើងជាព្រះដែលមានជីវិតគង់នៅ យើងប្រកាសយ៉ាងម៉ឺងម៉ាត់ថា: ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុម ស្រុកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ គឺជាកន្លែងដែលមានបន្លាដុះពាសពេញ ជាស្រែអំបិល និងជាទីស្មសានរហូតតទៅ។ ប្រជារាស្ត្ររបស់យើងដែលនៅសេសសល់ នឹងរឹបអូសយកទ្រព្យរបស់ពួកគេ ហើយចាប់យកទឹកដីរបស់ពួកគេទៀតផង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភព ទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល។
ក៏ប៉ុន្តែ យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានព្រះជន្មគង់នៅ ហើយមានសិរីរុងរឿងពាសពេញលើផែនដីទាំងមូលថា:
ចូរប្រាប់ពួកគេថា: យើងជាព្រះដ៏មានព្រះជន្មគង់នៅ! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា តាមពាក្យដែលយើងបានឮអ្នករាល់គ្នានិយាយ។
«អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំនឹងទទួលស្គាល់អ្នកនោះវិញ នៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ។
ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន
រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់គេ ដូចមានចែងទុកមកថា: «ហេតុនេះហើយបានជាទូលបង្គំប្រកាសទទួល ស្គាល់ព្រះអង្គក្នុងចំណោមជាតិសាសន៍នានា ហើយទូលបង្គំនឹងច្រៀងលើកតម្កើង ព្រះកិត្តិនាមរបស់ព្រះអង្គ» ។
អ្នកណាប្រកាសជំនឿថាព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។
មានអ្នកបោកបញ្ឆោតជាច្រើននាក់បានចូលមកក្នុងលោកនេះ ពួកគេពុំទទួលស្គាល់ថា ព្រះយេស៊ូគ្រិស្ត*បានយាងមកជាមនុស្សទេ។ ជនប្រភេទនេះហើយដែលជាអ្នកបោកបញ្ឆោត និងជាមេប្រឆាំង*ព្រះគ្រិស្ត។
បន្ទាប់មក សត្វមានជីវិតទាំងបួនពោលឡើងថា «អាម៉ែន!» ហើយព្រឹទ្ធាចារ្យក៏នាំគ្នាក្រាបថ្វាយបង្គំ។