ឱព្រះអម្ចាស់អើយ! ទូលបង្គំចូលចិត្តស្នាក់នៅក្នុង ព្រះដំណាក់របស់ព្រះអង្គណាស់ គឺនៅក្នុងកន្លែងដែលមានសិរីរុងរឿង របស់ព្រះអង្គស្ថិតនៅ។
យ៉ូហាន 7:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលប្អូនៗរបស់ព្រះយេស៊ូធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ ព្រះអង្គក៏យាងឡើងទៅដែរ ប៉ុន្តែ ព្រះអង្គយាងទៅស្ងាត់ៗ មិនឲ្យនរណាឃើញឡើយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលប្អូនៗរបស់ព្រះអង្គឡើងទៅពិធីបុណ្យនោះហើយ ព្រះអង្គក៏យាងឡើងទៅដែរ មិនមែនដោយបើកចំហទេ គឺដូចជាទៅដោយសម្ងាត់វិញ។ Khmer Christian Bible ប៉ុន្ដែ ក្រោយពេលប្អូនៗរបស់ព្រះអង្គបានទៅចូលរួមពិធីបុណ្យអស់ ព្រះអង្គក៏យាងទៅដែរ គឺទៅជាសម្ងាត់មិនឲ្យគេដឹងឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ កាលប្អូនៗរបស់ព្រះអង្គឡើងទៅចូលរួមពិធីបុណ្យផុតហើយ ព្រះអង្គក៏យាងទៅដែរ តែមិនឲ្យអ្នកណាដឹងទេ គឺទៅដោយសម្ងាត់វិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ កាលពួកប្អូនទ្រង់ឡើងទៅឯបុណ្យនោះផុតហើយ នោះទ្រង់ក៏យាងទៅដែរ តែមិនទៅជាមួយនឹងអ្នកណាទេ គឺទៅដោយសំងាត់វិញ អាល់គីតាប កាលប្អូនៗរបស់អ៊ីសាធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ អ៊ីសាក៏ឡើងទៅដែរ ប៉ុន្ដែ គាត់ទៅស្ងាត់ៗ មិនឲ្យនរណាឃើញឡើយ។ |
ឱព្រះអម្ចាស់អើយ! ទូលបង្គំចូលចិត្តស្នាក់នៅក្នុង ព្រះដំណាក់របស់ព្រះអង្គណាស់ គឺនៅក្នុងកន្លែងដែលមានសិរីរុងរឿង របស់ព្រះអង្គស្ថិតនៅ។
ទូលបង្គំពេញចិត្តនឹងធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គដក់ នៅក្នុងដួងចិត្តទូលបង្គំជានិច្ច ។
បច្ចុប្បន្នកាលនេះជាគ្រាមួយដ៏លំបាក ហេតុនេះហើយបានជាអ្នកមានប្រាជ្ញា សុខចិត្តនៅស្ងៀម»។
«ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្តស្លូតត្រង់ដូចសត្វព្រាប។
ព្រះអង្គកំពុងតែមានព្រះបន្ទូលទៅកាន់មហាជននៅឡើយ ស្រាប់តែមាតា និងបងប្អូនរបស់ព្រះអង្គ មកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលព្រះជាម្ចាស់បានបង្គាប់ទុកមក »។ លោកយ៉ូហានក៏យល់ព្រម។
ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមក ដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថា ព្រះអង្គវង្វេងស្មារតីហើយ។
ហេតុដូច្នេះហើយបានជាព្រះអង្គមិនយាងទៅមក ដោយចេញមុខឲ្យជនជាតិយូដាឃើញទៀតឡើយ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយព្រះអង្គស្នាក់នៅក្នុងភូមិនោះជាមួយពួកសិស្ស*។
បងប្អូនព្រះយេស៊ូទូលព្រះអង្គថា៖ «សូមបងចាកចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឲ្យសិស្សរបស់បងឃើញកិច្ចការដែលបងធ្វើ។
ប៉ុន្តែ លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្ត្រី ហើយប្រសូតក្រោមអំណាចរបស់វិន័យផង