បើព្រះអង្គសុំ យើងនឹងប្រគល់ប្រជាជាតិនានា ឲ្យព្រះអង្គទុកជាមត៌ក យើងក៏នឹងប្រគល់ផែនដីទាំងមូល ឲ្យព្រះអង្គទុកជាកម្មសិទ្ធិដែរ។
យ៉ូហាន 11:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ឥឡូវនេះ នាងខ្ញុំដឹងថា បើលោកសុំអ្វីពីព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គមុខជាប្រទានឲ្យមិនខាន»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែទោះបីជាឥឡូវនេះក៏ដោយ ខ្ញុំម្ចាស់ដឹងថា អ្វីៗក៏ដោយដែលព្រះអង្គសុំពីព្រះ ព្រះនឹងប្រទានឲ្យព្រះអង្គ”។ Khmer Christian Bible ប៉ុន្ដែខ្ញុំដឹងថា ការអ្វីដែលព្រះអង្គសូមពីព្រះជាម្ចាស់ ព្រះជាម្ចាស់មុខជាប្រទានឲ្យព្រះអង្គមិនខាន សូម្បីតែឥឡូវនេះក៏ដោយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ សូម្បីតែពេលនេះ ខ្ញុំម្ចាស់ដឹងថា អ្វីដែលព្រះអង្គសូមពីព្រះ ព្រះនឹងប្រទានឲ្យព្រះអង្គជាមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន អាល់គីតាប ប៉ុន្ដែ ឥឡូវនេះ នាងខ្ញុំដឹងថាបើតួនសុំអ្វីពីអុលឡោះក៏ដោយ អុលឡោះមុខជានឹងប្រទានឲ្យមិនខាន»។ |
បើព្រះអង្គសុំ យើងនឹងប្រគល់ប្រជាជាតិនានា ឲ្យព្រះអង្គទុកជាមត៌ក យើងក៏នឹងប្រគល់ផែនដីទាំងមូល ឲ្យព្រះអង្គទុកជាកម្មសិទ្ធិដែរ។
ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី។
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើលោកអាចជួយបាន” ដូច្នេះ? ព្រះជាម្ចាស់អាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។
ព្រះអង្គបានប្រទានឲ្យបុត្រមានអំណាចលើមនុស្សទាំងអស់ ដើម្បីឲ្យបុត្រផ្ដល់ជីវិតអស់កល្បជានិច្ចដល់អស់អ្នក ដែលព្រះអង្គប្រទានមកបុត្រ។
ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ឲ្យនៅក្រោមអំណាចរបស់ព្រះបុត្រា។
យើងដឹងស្រាប់ហើយថា ព្រះជាម្ចាស់មិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ព្រះអង្គស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ និងប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គប៉ុណ្ណោះ។