ទូលបង្គំសូមលើកតម្កើង ព្រះអង្គយ៉ាងអស់ពីចិត្ត ទូលបង្គំស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ នៅចំពោះមុខពពួកទេវតា។
យ៉ូហាន 10:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ក្នុងវិន័យ*របស់អ្នករាល់គ្នាមានចែងថា ព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នករាល់គ្នាជាព្រះ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“នៅក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នាតើមិនមានសរសេរទុកមកថា:‘យើងនិយាយថា អ្នករាល់គ្នាជាព្រះ’ទេឬ? Khmer Christian Bible ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «តើគ្មានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យរបស់អ្នករាល់គ្នាទេឬថា យើងប្រាប់ហើយថា អ្នករាល់គ្នាជាព្រះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «នៅក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា តើមិនមានចែងទុកមកថា "យើងបាននិយាយថា អ្នករាល់គ្នាជាព្រះ" ទេឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា តើគ្មានសេចក្ដីចែងទុកមកក្នុងក្រិត្យវិន័យរបស់អ្នករាល់គ្នាថា «អញបាននិយាយថា ឯងរាល់គ្នាជាព្រះ» ទេឬអី អាល់គីតាប អ៊ីសាឆ្លើយថា៖ «ក្នុងហ៊ូកុំរបស់អ្នករាល់គ្នាមានចែងថា អុលឡោះមានបន្ទូលថា អ្នករាល់គ្នាជាម្ចាស់នៃអំណាច។ |
ទូលបង្គំសូមលើកតម្កើង ព្រះអង្គយ៉ាងអស់ពីចិត្ត ទូលបង្គំស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ នៅចំពោះមុខពពួកទេវតា។
ព្រះជាម្ចាស់គង់នៅ ក្នុងអង្គប្រជុំរបស់ព្រះអង្គ ។ ព្រះអង្គកាត់ក្ដីនៅក្នុងចំណោមព្រះនានា។
មិនត្រូវជេរប្រមាថព្រះជាម្ចាស់ ហើយក៏មិនត្រូវប្រទេចផ្ដាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។
គាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នក គាត់ជាអ្នកនាំពាក្យរបស់អ្នក ហើយអ្នកប្រៀបដូចជាព្រះសម្រាប់គាត់។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាព្រះ នៅចំពោះមុខស្ដេចផារ៉ោន រីឯអើរ៉ុន ជាបងរបស់អ្នក នឹងប្រៀបដូចជាព្យាការីរបស់អ្នក។
យើងមិនអាចលុបបំបាត់គម្ពីរឡើយ បើគម្ពីរហៅអស់អ្នកដែលទទួលព្រះបន្ទូលថាជា “ព្រះ” ដូច្នេះ
បណ្ដាជននាំគ្នាទូលអង្វរព្រះអង្គថា៖ «យើងបានដឹងតាមរយៈក្រឹត្យវិន័យថា ព្រះគ្រិស្ត*ត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ?
គឺស្របតាមសេចក្ដីដែលមានចែងទុកក្នុងវិន័យ*របស់គេថា “គេបានស្អប់ខ្ញុំ ដោយគ្មានមូលហេតុអ្វីឡើយ” ។
ក្នុងវិន័យរបស់អ្នករាល់គ្នាមានចែងទុកមកថា បើមានពីរនាក់ធ្វើជាបន្ទាល់ ទើបសក្ខីភាពយកជាការបាន ។
ព្រះអម្ចាស់មានព្រះបន្ទូល ដូចមានចែងទុកក្នុងក្រឹត្យវិន័យថា: «យើងនិយាយទៅកាន់ប្រជារាស្ត្រនេះ តាមរយៈសាសន៍ដែលនិយាយភាសាដទៃ តាមរយៈបបូរមាត់ជនបរទេស ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏គេនៅតែមិនស្ដាប់យើងដដែល»។