យ៉ូហាន 8:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ក្នុងវិន័យរបស់អ្នករាល់គ្នាមានចែងទុកមកថា បើមានពីរនាក់ធ្វើជាបន្ទាល់ ទើបសក្ខីភាពយកជាការបាន ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 សូម្បីតែនៅក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា ក៏មានសរសេរទុកមកថា ពាក្យបន្ទាល់របស់មនុស្សពីរនាក់គឺពិតហើយ។ សូមមើលជំពូកKhmer Christian Bible17 សូម្បីតែនៅក្នុងគម្ពីរវិន័យរបស់អ្នករាល់គ្នាក៏មានសេចក្ដីចែងទុកមកដែរថា សេចក្ដីបន្ទាល់របស់មនុស្សពីរនាក់គឺជាសេចក្ដីពិត សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា មានពាក្យចែងទុកមកថា បើបន្ទាល់របស់មនុស្សពីរនាក់ នោះពិតហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ហើយក្នុងក្រិត្យវិន័យរបស់អ្នករាល់គ្នា ក៏មានពាក្យចែងទុកមកថា សេចក្ដីបន្ទាល់របស់មនុស្ស២នាក់ នោះពិតហើយ សូមមើលជំពូកអាល់គីតាប17 ក្នុងហ៊ូកុំរបស់អ្នករាល់គ្នាមានចែងទុកមកថា បើមានពីរនាក់ធ្វើជាបន្ទាល់ ទើបសក្ខីភាពយកជាការបាន។ សូមមើលជំពូក |