យ៉ូហាន 1:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ កាលពីដើមដំបូងបង្អស់។ ព្រះគម្ពីរខ្មែរសាកល ព្រះបន្ទូលនេះគង់នៅជាមួយព្រះ នៅដើមដំបូង។ Khmer Christian Bible ព្រះបន្ទូលបានគង់នៅជាមួយព្រះជាម្ចាស់ តាំងពីដើមដំបូងមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គគង់នៅជាមួយព្រះតាំងពីដំបូង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក អាល់គីតាប បន្ទូលនៃអុលឡោះនៅជាមួយអុលឡោះ តាំងពីដើមដំបូងបង្អស់។ |
នៅគ្រានោះ ខ្ញុំជាមេជាងជួយធ្វើការព្រះអង្គ ហើយខ្ញុំធ្វើឲ្យព្រះអង្គមានអំណរ ជារៀងរាល់ថ្ងៃ។ ខ្ញុំកម្សាន្តនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ គ្រប់ពេលវេលា។
ប្រសិនបើទូលបង្គំសម្រេចចិត្តថា ឈប់នឹកនាពីព្រះបន្ទូល ហើយលែងនិយាយក្នុងនាមព្រះអង្គទៀតនោះ ទូលបង្គំនឹងអន្ទះសានៅក្នុងខ្លួន ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង ទូលបង្គំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង តែវាមិនព្រមរលត់ទេ។
កាលពីដើមដំបូងបង្អស់ ព្រះបន្ទូល មានព្រះជន្មគង់នៅ។ ព្រះបន្ទូលគង់នៅជាមួយ ព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។
អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។