ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 24:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បាន​ឲ្យ​អ៊ីសាក​បង្កើត​យ៉ាកុប ព្រម​ទាំង​អេសាវ ហើយ​ប្រគល់​ឲ្យ​អេសាវ​កាន់​កាប់​តំបន់​ភ្នំ​សៀរ។ រីឯ​យ៉ាកុប និង​កូនៗ​របស់​គាត់​បាន​នាំ​គ្នា​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​យើង​ឲ្យ​អ៊ីសាក​បង្កើត​យ៉ាកុប និង​អេសាវ។ យើង​បាន​ប្រទានឲ្យ​អេសាវ​កាន់​កាប់​ស្រុក​ភ្នំ​សៀរ តែ​ឲ្យ​យ៉ាកុប និង​កូន​ចៅ​របស់​គាត់ ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​អញ​ឲ្យ​អ៊ីសាក​បង្កើត​យ៉ាកុប នឹង​អេសាវ ឯ​អេសាវ​នោះ អញ​បាន​ឲ្យ​ចាប់​យក​ស្រុក​ភ្នំ​សៀរ តែ​យ៉ាកុប នឹង​កូន​ចៅ នោះ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ

សូមមើលជំពូក

អាល់គីតាប

យើង​បាន​ឲ្យ​អ៊ីសា‌ហាក់​បង្កើត​យ៉ាកកូប ព្រម​ទាំង​អេសាវ ហើយ​ប្រគល់​ឲ្យ​អេសាវ​កាន់​កាប់​តំបន់​ភ្នំ​សៀរ។ រីឯ​យ៉ាកកូប និង​កូនៗ​របស់​គាត់​បាន​នាំ​គ្នា​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក



យ៉ូស្វេ 24:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន​លោក ដើម្បី​ជួប​នឹង​លោក​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​តំបន់​អេដុម។


លោក​អេសាវ​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា​អេដុម​ដែរ។


នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ជា​បុព្វបុរស​របស់​ជន‌ជាតិ​អេដុម ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។


ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​រស់​នៅ ក្នុង​ស្រុក​អេស៊ីប កូន​ចៅ​របស់​លោក​យ៉ាកុប​ស្នាក់​អាស្រ័យ នៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។


កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ និង​ជា​ព្រះ‌ពរ​មក​ពី​ព្រះអង្គ។


លោក​យ៉ាកុប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លោក​ទទួល​មរណ‌ភាព​ទៅ ពួក​បុព្វបុរស​ក៏​ទទួល​មរណ‌ភាព​នៅ​ស្រុក​នោះ​ដែរ។


កុំ​ច្បាំង​នឹង​ពួក​គេ​ឡើយ យើង​មិន​ប្រគល់​ស្រុក​របស់​ពួក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទេ សូម្បី​តែ​ប៉ុន​បាត​ជើង​ក៏​យើង​មិន​ឲ្យ​ដែរ ដ្បិត​យើង​បាន​ប្រគល់​តំបន់​ភ្នំ​សៀរ​ឲ្យ​អេសាវ​កាន់​កាប់។