យ៉ូស្វេ 24:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានបញ្ចុះសពលោក នៅក្នុងទឹកដី ដែលជាចំណែកមត៌ករបស់លោកនៅធីម៉្នាត-សេរ៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំកាអាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានបញ្ចុះសពលោកនៅក្នុងទឹកដី ដែលជាមត៌ករបស់លោក នៅធីមណាត-សេរ៉ា ដែលនៅក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏បញ្ចុះសពលោក នៅចុងព្រំដី ជាមរដករបស់លោក ត្រង់ធីម៉្នាត-សេរ៉ា ដែលនៅក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាសទៅ អាល់គីតាប គេបានបញ្ចុះសពគាត់នៅក្នុងទឹកដី ដែលជាចំណែកមត៌ករបស់គាត់នៅធីម្នាត-សេរ៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីមខាងជើងភ្នំកាអាស។ |
ពួកគេបានជូនក្រុងធីម៉្នាត-សេរ៉ា នៅតំបន់ភ្នំអេប្រាអ៊ីម តាមសំណូមពររបស់លោក ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ លោកបានសង់ទីក្រុងឡើងវិញ រួចតាំងទីលំនៅនៅទីនោះ។
ក្រោយព្រឹត្តិការណ៍ទាំងនោះមក លោកយ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់ព្រះអម្ចាស់ទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។
គេបានបញ្ចុះសពរបស់លោកនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់លោក នៅធីមណាត-ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំអាកាស។