យ៉ូស្វេ 19:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្នោតលើកទីប្រាំមួយត្រូវចំលើកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឆ្នោតទីប្រាំមួយត្រូវចំលើពួកកូនចៅណែបថាលី គឺសម្រាប់ពួកកូនចៅណែបថាលី តាមពូជអំបូររបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចាប់ឆ្នោតទី៦ឲ្យពួកកូនចៅណែបថាលី គឺឲ្យពួកកូនចៅណែបថាលីតាមគ្រួគេ អាល់គីតាប ឆ្នោតលើកទីប្រាំមួយ ត្រូវចំលើកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។ |
លោកអហ៊ីម៉ាស់គ្រប់គ្រងលើទឹកដីណែបថាលី។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងបាសម៉ាត ជាបុត្រីរបស់ព្រះបាទសាឡូម៉ូន។
ទឹកដីរបស់កុលសម្ព័ន្ធណែបថាលីនៅជាប់នឹងទឹកដីអេស៊ើរ ចាប់ពីខាងកើតទៅខាងលិច។
ប៉ុន្តែ ការបែងចែកទឹកដីនេះត្រូវធ្វើឡើងដោយចាប់ឆ្នោត គឺកុលសម្ព័ន្ធនីមួយៗនឹងទទួលទឹកដី តាមឈ្មោះកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
ព្រះអង្គចាកចេញពីភូមិណាសារ៉ែតទៅស្នាក់នៅក្រុងកាពើណិម ជិតមាត់សមុទ្រ ក្នុងតំបន់សាប់យូឡូន និងតំបន់ណែបថាលី
ចំពោះកូនចៅណែបថាលី លោកថ្លែងថា: ណែបថាលីទទួលការសន្ដោស និងព្រះពរដ៏លើសលុបពីព្រះអម្ចាស់ ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិច និងទិសខាងត្បូងចុះ!។
ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអេស៊ើរ តាមអំបូររបស់ពួកគេ។
ព្រំប្រទល់របស់គេលាតសន្ធឹងពីហេលេប ពីដើមជ្រៃសានណានីម កាត់តាមអាដាមី-ណេកិប និងយ៉ាប់នាល រហូតទៅដល់ឡាក់គូម និងទន្លេយ័រដាន់។
កុលសម្ព័ន្ធណែបថាលីក៏មិនបានបណ្ដេញជនជាតិកាណាន ដែលរស់នៅក្រុងបេតសេមែស និងក្រុងបេតអាណាតដែរ។ ពួកគេរស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ តែបង្ខំអ្នកក្រុងបេតសេមែស និងអ្នកក្រុងបេតអាណាតឲ្យធ្វើការជាទម្ងន់។
ថ្ងៃមួយ លោកស្រីដេបូរ៉ាបានកោះហៅលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម ដែលរស់នៅភូមិកេដែស ក្នុងដែនដីណែបថាលី ហើយមានប្រសាសន៍ទៅគាត់ថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកលោកដូចតទៅ: “ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ ក្នុងកុលសម្ព័ន្ធណែបថាលី និងសាប់យូឡូន ហើយនាំគេឡើងទៅលើភ្នំតាបោរ។