យ៉ូស្វេ 15:55 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងម៉ាអូន កើមែល ស៊ីភ យូថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងម៉ាអូន១ កើមែល១ ស៊ីភ១ យូថា១ អាល់គីតាប បន្ទាប់មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា |
ព្រះបាទអហាប់ក៏យាងទៅសោយព្រះស្ងោយ។ រីឯលោកអេលីយ៉ាវិញ លោកឡើងទៅលើកំពូលភ្នំកើមែល ហើយថ្វាយបង្គំព្រះអម្ចាស់ដោយឱនក្បាលនៅចន្លោះជង្គង់ទាំងពីរ។
រីឯកូនរបស់លោកកាលែប ជាប្អូនរបស់លោកយេរ៉ាមែល គឺមេសា ជាកូនច្បង ដែលត្រូវជាឪពុករបស់ស៊ីភ និងម៉ារីសា ដែលជាឪពុករបស់ហេប្រុន។
ស្ដេចបានសង់ប៉មចាំយាមនៅតាមវាលរហោស្ថាន និងជីកស្រះជាច្រើន ដ្បិតស្ដេចមានហ្វូងសត្វដ៏សន្ធឹកសន្ធាប់នៅតំបន់ខ្ពង់រាប និងតំបន់វាលទំនាប ហើយស្ដេចក៏មានកសិករដែលធ្វើស្រែ និងដាំទំពាំងបាយជូរថ្វាយ នៅតាមតំបន់ភ្នំ និងនៅភ្នំកើមែលដែរ ព្រោះស្ដេចសព្វព្រះហឫទ័យខាងវិស័យកសិកម្ម។
ចូរមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ ដ្បិតព្រះអម្ចាស់ប្រទានឲ្យទឹកដីនេះ រុងរឿងដូចព្រៃនៅភ្នំលីបង់ មានសោភណភាពដូចព្រៃព្រឹក្សានៅភ្នំកើមែល និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជាជននឹងឃើញ សិរីរុងរឿង និងភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។
ហិមកា គារយ៉ាត-អើបា (គឺហេប្រូន) និងស៊ីអោរ គឺមានទាំងអស់ប្រាំបួនក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។
អាឡាមេឡេក អាម៉ាដ មីសាល។ នៅទិសខាងលិច ព្រំប្រទល់នៃទឹកដីនេះទៅដល់ភ្នំកើមែល ដោយកាត់តាមស៊ីហោរ-លីបណាថ។
ក្រុងអាយីន និងវាលស្មៅនៅជុំវិញ ក្រុងយូថា និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ប្រាំបួនក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម្មាន។
លោកសាំយូអែលក្រោកពីព្រលឹម ធ្វើដំណើរទៅគាល់ព្រះបាទសូល តែគេជម្រាបលោកថា ព្រះបាទសូលយាងទៅកើមែល ដើម្បីសង់ស្តូបមួយសម្រាប់ស្ដេចផ្ទាល់ រួចហើយស្ដេចបន្តដំណើរទៅមុខទៀត ឆ្ពោះទៅគីលកាល់។
ពួកគេក៏ចេញទៅមុនព្រះបាទសូល វិលត្រឡប់ទៅវាលរហោស្ថានស៊ីភវិញ។ ពេលនោះ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ស្ថិតនៅវាលរហោស្ថានម៉ាអូន ក្នុងតំបន់អារ៉ាបា ដែលនៅខាងត្បូងវាលយេស៊ីម៉ូន។
ព្រះបាទសូល ព្រមទាំងពលទាហាន ចេញទៅតាមរកលោកដាវីឌ។ មានគេប្រាប់ដំណឹងនេះដល់លោកដាវីឌ លោកក៏ទៅពួននៅតាមផ្ទាំងថ្ម ក្នុងវាលរហោស្ថានម៉ាអូន។ កាលព្រះបាទសូលជ្រាបហើយ ទ្រង់តាមរកលោកនៅវាលរហោស្ថាននោះ។
នៅម៉ាអូន មានមហាសេដ្ឋីមួយរូប ដែលមានដីធ្លីនៅភូមិកើមែល។ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងតែកាត់រោមចៀមនៅភូមិកើមែល។
ខ្ញុំដឹងថា លោកបានហៅគេមកកាត់រោមចៀម នៅផ្ទះលោក។ ពេលពួកគង្វាលរបស់លោកស្នាក់នៅជាមួយយើង យើងមិនដែលប្រព្រឹត្តអំពើអាក្រក់ណាមួយចំពោះពួកគេឡើយ ហើយក្នុងពេលពួកគេស្នាក់នៅឯភូមិកើមែល នោះក៏មិនដែលបាត់បង់អ្វីដែរ។