ជនជាតិប៉ាទ្រូស៊ីម ជនជាតិកាសលូហ៊ីម ដែលជាដូនតារបស់ជនជាតិភីលីស្ទីន និងជនជាតិកាប់ថោរីម។
យ៉ូស្វេ 13:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីដែលមិនទាន់យកបាន គឺស្រុកភីលីស្ទីនទាំងមូល និងស្រុកកេស៊ូរីទាំងមូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាស្រុកដែលនៅសល់ គឺស្រុកទាំងប៉ុន្មានរបស់សាសន៍ភីលីស្ទីន និងស្រុកទាំងប៉ុន្មានរបស់សាសន៍កេស៊ូរី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាស្រុកដែលនៅសល់ គឺដែននៃពួកសាសន៍ភីលីស្ទីនទាំងប៉ុន្មាន នឹងស្រុករបស់សាសន៍កេស៊ូរីទាំងអស់ អាល់គីតាប ទឹកដីដែលមិនទាន់យកបាន គឺស្រុកភីលីស្ទីនទាំងមូល និងស្រុកកេស៊ូរីទាំងមូល |
ជនជាតិប៉ាទ្រូស៊ីម ជនជាតិកាសលូហ៊ីម ដែលជាដូនតារបស់ជនជាតិភីលីស្ទីន និងជនជាតិកាប់ថោរីម។
នៅគ្រានោះ មានកើតទុរ្ភិក្សក្នុងស្រុក ជាទុរ្ភិក្សមួយផ្សេងពីទុរ្ភិក្ស ដែលកើតមាននៅជំនាន់លោកអប្រាហាំ។ លោកអ៊ីសាកក៏ទៅនៅក្រុងកេរ៉ា ជ្រកកោននឹងព្រះបាទអប៊ីម៉ាឡិច ជាស្ដេចនៃជនជាតិភីលីស្ទីន។
កាលទូលបង្គំស្នាក់នៅក្រុងកេស៊ួរី ក្នុងស្រុកស៊ីរី ទូលបង្គំបានបន់ព្រះអម្ចាស់ថា ប្រសិនបើព្រះអង្គប្រោសប្រណីឲ្យទូលបង្គំវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់»។
បុត្រទីពីរ ព្រះនាមគីឡាប ប្រសូតពីនាងអប៊ីកែល ដែលត្រូវជាភរិយារបស់សពលោកណាបាល នៅភូមិកើមែល បុត្រទីបី ព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្ដេចស្រុកកេសួរី
រីឯអ្នករាល់គ្នាវិញ អ្នកក្រុងទីរ៉ុស អ្នកក្រុងស៊ីដូន និងអ្នកក្រុងទាំងប៉ុន្មាន នៃស្រុកភីលីស្ទីន តើអ្នករាល់គ្នាចង់ធ្វើអ្វីយើង? តើអ្នករាល់គ្នាចង់សងសឹកនឹងយើងឬ? ប្រសិនបើអ្នករាល់គ្នាប្រឆាំងនឹងយើង នោះយើងដាក់ទោសអ្នករាល់គ្នាយ៉ាងងាយ ហើយយ៉ាងឆាប់រហ័ស តាមអំពើដែលអ្នករាល់គ្នា ប្រព្រឹត្តប្រឆាំងនឹងយើង។
ប្រជាជាតិកេរេធីមដែលរស់នៅតាមឆ្នេរសមុទ្រ មុខជាត្រូវវេទនាពុំខាន ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹង អ្នករាល់គ្នាថា៖ «ទឹកដីកាណាន ស្រុកភីលីស្ទីនអើយ យើងនឹងបំផ្លាញអ្នក លែងឲ្យមានប្រជាជនរស់នៅទៀតហើយ។
អំបូរយ៉ាអ៊ារដែលត្រូវជាកូនរបស់លោកម៉ាណាសេ បានទទួលតំបន់អើកុបទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់ជនជាតិកេស៊ូរី និងម៉ាកាធី។ គេដាក់ឈ្មោះទឹកដីបាសានថា ស្រុកហាវ៉ុត-យ៉ាអ៊ារ រហូតមកទល់សព្វថ្ងៃ។
ព្រះបាទអុកគ្រប់គ្រងតំបន់ភ្នំហ៊ើរម៉ូន ក្រុងសាល់កា និងស្រុកបាសានទាំងមូលរហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និងស្រុកម៉ាកាធី ព្រមទាំងមួយចំហៀងស្រុកកាឡាដ ជាព្រំប្រទល់ទឹកដីរបស់ព្រះបាទស៊ីហុន ស្ដេចក្រុងហេសបូន។
និងស្រុកកាឡាដទឹកដីស្រុកកេស៊ួរី និងម៉ាកាធី ព្រមទាំងតំបន់ភ្នំហ៊ើរម៉ូនទាំងមូល និងតំបន់បាសានទាំងមូល រហូតដល់សាលកា
ក៏ប៉ុន្តែ ជនជាតិអ៊ីស្រាអែលពុំបានបណ្ដេញជនជាតិកេស៊ូរី និងជនជាតិម៉ាកាធីចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកេស៊ួរី និងជនជាតិម៉ាកាធី រស់នៅជាមួយជនជាតិអ៊ីស្រាអែល រហូតមកដល់សព្វថ្ងៃ។
ព្រះអម្ចាស់បានទុកប្រជាជាតិទាំងនោះឲ្យរស់នៅក្នុងស្រុក ដើម្បីល្បងលកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ដែលមិនចូលរួមធ្វើសង្គ្រាមដណ្ដើមយកទឹកដីកាណាន។
លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក នាំគ្នាចេញទៅរាតត្បាតទឹកដីរបស់ជនជាតិកេស៊ូរី ទឹកដីរបស់ជនជាតិកេស៊ើរ និងទឹកដីរបស់ជនជាតិអាម៉ាឡេក។ ពីដើម ជនជាតិទាំងនោះរស់នៅចាប់តាំងស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីប។