Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 បុត្រ​ទី​ពីរ ព្រះ‌នាម​គីឡាប ប្រសូត​ពី​នាង​អប៊ី‌កែល ដែល​ត្រូវ​ជា​ភរិយា​របស់​សព​លោក​ណាបាល នៅ​ភូមិ​កើមែល បុត្រ​ទី​បី ព្រះ‌នាម​អាប់‌សាឡុម ប្រសូត​ពី​ព្រះ‌នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌បាទ​តាល‌ម៉ាយ ស្ដេច​ស្រុក​កេសួ‌រី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 បុត្រ​បន្ទាប់ គឺ​គី‌លាប ដែល​ប្រសូត្រ​ពី​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ប្រពន្ធ​របស់​ខ្មោច​ណា‌បាល បុត្រ​ទី​បី គឺ​អាប់សា‌ឡុម ជា​បុត្រ​នាង​ម្អាកា ដែល​ជា​បុត្រី​របស់​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 បុត្រ​បន្ទាប់ គឺ​គីលាប ដែល​កើត​នឹង​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ប្រពន្ធ​របស់​ខ្មោច​ណាបាល បុត្រ​ទី​៣ គឺ​អាប់‌សា‌ឡំម ជា​បុត្រ​នាង​ម្អាកា ដែល​ជា​បុត្រី​របស់​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី

សូមមើលជំពូក ចម្លង

អាល់គីតាប

3 កូន​ទី​ពីរ នាម​គីឡាប ប្រសូត​ពី​នាង​អប៊ី‌កែល ដែល​ត្រូវ​ជា​ភរិយា​របស់​សព​លោក​ណាបាល នៅ​ភូមិ​កើ‌មែល កូន​ទី​បី នាម​អាប់‌សាឡុម ប្រសូត​ពី​នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ស្តេច​តាល‌ម៉ាយ ស្តេច​ស្រុក​កេសួ‌រី

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:3
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក​ទៀត មាន​រឿង​កើត​ឡើង​ដូច​ត​ទៅ: សម្ដេច​អាប់‌សាឡុម ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ មាន​ប្អូន​ស្រី​ម្នាក់​នាម​ព្រះ‌នាង​តាម៉ារ ដែល​មាន​រូប​ឆោម​ល្អ​ស្អាត។ រីឯ​សម្ដេច​អាំណូន ជា​បុត្រា​មួយ​អង្គ​ទៀត​របស់​ព្រះ‌បាទ​ដាវីឌ មាន​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​នាង។


លោក​យ៉ូអាប់​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស្រុក​កេស៊ួ‌រី ហើយ​នាំ​សម្ដេច​អាប់‌សាឡុម វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។


ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ដំណាក់​របស់​គេ​ចុះ កុំ​ឲ្យ​គេ​មក​ជួប​មុខ​យើង​ឡើយ!»។ ដូច្នេះ សម្ដេច​អាប់‌សាឡុម​ក៏​យាង​ទៅ​ដំណាក់​របស់​ខ្លួន​វិញ ដោយ​ឥត​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ស្ដេច​ទេ។


សម្ដេច​អាប់‌សាឡុម​ឆ្លើយ​ថា៖ «ពី‌ព្រោះ​ខ្ញុំ​សូម​ឲ្យ​លោក​មក​ទី​នេះ តែ​លោក​បដិសេធ។ ខ្ញុំ​ចង់​ឲ្យ​លោក​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ហៅ​ខ្ញុំ​ឲ្យ​វិល​មក​ពី​ស្រុក​កេស៊ួ‌រី? ប្រសិន​បើ​ខ្ញុំ​នៅ​ទី​នោះ គឺ​ប្រសើរ​ជាង! ឥឡូវ​នេះ ខ្ញុំ​ចង់​ចូល​ទៅ​គាល់​ស្ដេច​ណាស់ ប្រសិន​បើ​ខ្ញុំ​មាន​កំហុស​អ្វី សូម​ទ្រង់​សម្លាប់​ខ្ញុំ​ចុះ!»។


បួន​ឆ្នាំ ក្រោយ​មក សម្ដេច​អាប់‌សាឡុម​ទូល​ស្ដេច​ថា៖ «សូម​បិតា​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​ក្រុង​ហេប្រូន ដើម្បី​លា​បំណន់​ដែល​ទូលបង្គំ​បាន​បន់​ព្រះ‌អម្ចាស់​ផង។


កាល​ទូលបង្គំ​ស្នាក់​នៅ​ក្រុង​កេស៊ួ‌រី ក្នុង​ស្រុក​ស៊ីរី ទូលបង្គំ​បាន​បន់​ព្រះ‌អម្ចាស់​ថា ប្រសិន​បើ​ព្រះអង្គ​ប្រោស‌ប្រណី​ឲ្យ​ទូលបង្គំ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ទូលបង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់»។


ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ក្ដុក‌ក្ដួល​ក្នុង​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ស្ដេច​យាង​ឡើង​ទៅ​បន្ទប់​ខាង​លើ​ខ្លោង​ទ្វារ​ក្រុង ហើយ​ទ្រង់​ព្រះ‌កន្សែង។ ស្ដេច​យាង​ឡើង​ទៅ​ទាំង​រៀប​រាប់​ថា៖ «អាប់‌សា‌ឡុម បុត្រ​បិតា! ឱ​បុត្រ​បិតា! អាប់‌សា‌ឡុម បុត្រ​បិតា​អើយ! គួរ​តែ​ឲ្យ​បិតា​ស្លាប់​ជំនួស​បុត្រ​វិញ! អាប់‌សា‌ឡុម បុត្រ​បិតា ឱ​បុត្រ​បិតា​អើយ!»។


លោក​ដាវីឌ​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​ហេប្រូន ដោយ​នាំ​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ផង គឺ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​នាង​អប៊ី‌កែល ជា​ភរិយា​របស់​សព​លោក​ណាបាល​នៅ​ភូមិ​កើមែល។


តាំង​ពី​កើត​មក បិតា​មិន​ដែល​ស្ដី​បន្ទោស ឬ​ក៏​សួរ​ថា “ហេតុ​អ្វី​បាន​ជា​បុត្រ​ប្រព្រឹត្ត​ដូច្នេះ?”ឡើយ។ សម្ដេច​អដូ‌នី‌យ៉ា​មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ជា​បុត្រ​មួយ​អង្គ ដែល​ប្រសូត​បន្ទាប់​ពី​សម្ដេច​អាប់‌សា‌ឡុម។


សម្ដេច​អដូ‌នី‌យ៉ា​ឆ្លើយ​ដូច​ត​ទៅ៖ «សម្ដេច​មាតា​ជ្រាប​ហើយ​ថា រាជ‌សម្បត្តិ​ត្រូវ​បាន​មក​ទូលបង្គំ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​សង្ឃឹម​ថា ទូលបង្គំ​នឹង​ឡើង​គ្រង​រាជ្យ។ ប៉ុន្តែ រាជ‌សម្បត្តិ​បែរ​ជា​បាន​ទៅ​ព្រះ‌បាទ​សាឡូម៉ូន ជា​អនុជ​របស់​ទូលបង្គំ​ទៅ​វិញ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ដូច្នេះ។


រាជ​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន មាន​ដូច​ត​ទៅ: គឺ​បុត្រ​ច្បង​ព្រះ‌នាម​អាំណូន ប្រសូត​ពី​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល បុត្រ​ទី​ពីរ​ព្រះ‌នាម​ដានី‌យ៉ែល ប្រសូត​ពី​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើមែល


បុត្រ​ទី​បី​ព្រះ‌នាម​អាប់‌សាឡុម ប្រសូត​ពី​ព្រះ‌នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌បាទ​តាល‌ម៉ាយ ស្ដេច​ស្រុក​កេស៊ូ‌រី បុត្រ​ទី​បួន​ព្រះ‌នាម​អដូ‌នីយ៉ា ប្រសូត​ពី​នាង​ហា‌គីត


អំបូរ​យ៉ាអ៊ារ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​ទទួល​តំបន់​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​របស់​ជន‌ជាតិ​កេស៊ូ‌រី និង​ម៉ាកា‌ធី។ គេ​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន​ថា ស្រុក​ហាវ៉ុត-‌យ៉ាអ៊ារ រហូត​មក​ទល់​សព្វ​ថ្ងៃ។


ក៏​ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​បណ្ដេញ​ជន‌ជាតិ​កេស៊ូ‌រី និង​ជន‌ជាតិ​ម៉ាកា‌ធី​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កេស៊ួ‌រី និង​ជន‌ជាតិ​ម៉ាកា‌ធី រស់​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល រហូត​មក​ដល់​សព្វ​ថ្ងៃ។


បុរស​នោះ​ឈ្មោះ​ណាបាល ភរិយា​គាត់​ឈ្មោះ​នាង​អប៊ី‌កែល ដែល​ជា​ស្ត្រី​ម្នាក់​មាន​ប្រាជ្ញា​វាង‌វៃ រូប​សម្ផស្ស​ស្រស់​ល្អ រីឯ​ប្ដី​នាង​ជា​មនុស្ស​កំរោល និង​មាន​ចិត្ត​ឃោរ‌ឃៅ។ គាត់​ជា​មនុស្ស​ក្នុង​អំបូរ​កាលែប។


នាង​ប្រញាប់‌ប្រញាល់​ក្រោក​ឡើង ជិះ​លា​ចេញ​ទៅ ដោយ​មាន​ក្មេង​បម្រើ​ស្រី​ប្រាំ​នាក់​ទៅ​ជា​មួយ។ នាង​ទៅ​តាម​ពួក​អ្នក​នាំ​សារ​របស់​លោក​ដាវីឌ រួច​ធ្វើ​ជា​ភរិយា​លោក។


លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ទៅ​រាត​ត្បាត​ទឹក​ដី​របស់​ជន‌ជាតិ​កេស៊ូ‌រី ទឹក​ដី​របស់​ជន‌ជាតិ​កេ‌ស៊ើរ និង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ា‌ឡេក។ ពី​ដើម ជន‌ជាតិ​ទាំង​នោះ​រស់​នៅ​ចាប់​តាំង​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម