Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 13:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ក៏​ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​បណ្ដេញ​ជន‌ជាតិ​កេស៊ូ‌រី និង​ជន‌ជាតិ​ម៉ាកា‌ធី​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កេស៊ួ‌រី និង​ជន‌ជាតិ​ម៉ាកា‌ធី រស់​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ក៏​ប៉ុន្ដែ ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​បាន​បណ្ដេញ​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ា‌កា‌ធី​ចេញ​ទេ គឺ​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី រស់​នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​មិន​បាន​ដេញ​សាសន៍​កេស៊ូរី នឹង​សាសន៍​ម៉ាកាធី​ចេញ​ទេ គឺ​សាសន៍​កេស៊ូរី នឹង​សាសន៍​ម៉ាកាធី​នោះ បាន​នៅ​កណ្តាល​ពួក​អ៊ីស្រាអែល​ដរាប​ដែល​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ក៏​ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រ‌អែល​ពុំ​បាន​បណ្តេញ​ជន‌ជាតិ​កេស៊ូរី និង​ជន‌ជាតិ​ម៉ាកាធី​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កេស៊ួរី និង​ជន‌ជាតិ​ម៉ា‌កា‌ធី​រស់​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 13:13
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​ដែល​លោក​អ៊ីស្រា‌អែល​អាស្រ័យ​នៅ​ស្រុក​នោះ លោក​រូបេន​រួម​ដំណេក​ជា​មួយ​នាង​ប៊ីល‌ហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​លោក​អ៊ីស្រា‌អែល​បាន​ដឹង​រឿង​នេះ។ លោក​យ៉ាកុប​មាន​កូន​ប្រុស​ដប់‌ពីរ​នាក់​គឺ:


កាល​ជន‌ជាតិ​អាំ‌ម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ក្រេវ‌ក្រោធ​ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួល​ពល​ទាហាន​ស៊ីរី​ចំនួន​ពីរ​ម៉ឺន​នាក់​ពី​ក្រុង​បេត‌រេហូប និង​ស្រុក​សូបា មួយ​ពាន់​នាក់​ទៀត​ពី​កង‌ទ័ព​របស់​ស្ដេច​ស្រុក​ម៉ាកា ព្រម​ទាំង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត​ពី​ស្រុក​ថូប។


បុត្រ​ទី​ពីរ ព្រះ‌នាម​គីឡាប ប្រសូត​ពី​នាង​អប៊ី‌កែល ដែល​ត្រូវ​ជា​ភរិយា​របស់​សព​លោក​ណាបាល នៅ​ភូមិ​កើមែល បុត្រ​ទី​បី ព្រះ‌នាម​អាប់‌សាឡុម ប្រសូត​ពី​ព្រះ‌នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌បាទ​តាល‌ម៉ាយ ស្ដេច​ស្រុក​កេសួ‌រី


ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បណ្ដេញ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទេ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​កម្ទេច​ឈើ​នៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា ឬ​ដូច​ម្ជុល​ជាប់​នៅ​ក្នុង​ឆ្អឹង​ជំនីរ​របស់​អ្នក​រាល់​គ្នា គឺ​ពួក​គេ​នឹង​ធ្វើ​ជា​បច្ចា‌មិត្ត​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។


អំបូរ​យ៉ាអ៊ារ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​ទទួល​តំបន់​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​របស់​ជន‌ជាតិ​កេស៊ូ‌រី និង​ម៉ាកា‌ធី។ គេ​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន​ថា ស្រុក​ហាវ៉ុត-‌យ៉ាអ៊ារ រហូត​មក​ទល់​សព្វ​ថ្ងៃ។


ព្រះ‌បាទ​អុក​គ្រប់‌គ្រង​តំបន់​ភ្នំ​ហ៊ើរ‌ម៉ូន ក្រុង​សាល់‌កា និង​ស្រុក​បាសាន​ទាំង​មូល​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​កេស៊ួ‌រី និង​ស្រុក​ម៉ាកា‌ធី ព្រម​ទាំង​មួយ​ចំហៀង​ស្រុក​កាឡាដ ជា​ព្រំ‌ប្រទល់​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន ស្ដេច​ក្រុង​ហេស‌បូន។


និង​ស្រុក​កាឡាដ​ទឹក​ដី​ស្រុក​កេ‌ស៊ួ‌រី និង​ម៉ាកា‌ធី ព្រម​ទាំង​តំបន់​ភ្នំ​ហ៊ើរ‌ម៉ូន​ទាំង​មូល និង​តំបន់​បាសាន​ទាំង​មូល រហូត​ដល់​សាល‌កា


ពោល​គឺ​អាណា‌ចក្រ​ទាំង​មូល​របស់​ព្រះ‌បាទ​អុក នៅ​ស្រុក​បាសាន ហើយ​ជា​ជន‌ជាតិ​រេផែម​មួយ​រូប ក្នុង​ចំណោម​ជន‌ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់ ដែល​សោយ​រាជ្យ​នៅ​ក្រុង​អាសថា‌រ៉ូត និង​ក្រុង​អេទ្រី។ លោក​ម៉ូសេ​បាន​វាយ​យក​ទឹក​ដី​ពី​ស្ដេច​ទាំង​នោះ។


មាន​តែ​កុល‌សម្ព័ន្ធ​លេវី​ប៉ុណ្ណោះ​ដែល​ពុំ​បាន​ទទួល​ទឹក​ដី​ជា​មត៌ក ព្រោះ​ពួក​គេ​ទទួល​តង្វាយ​ដុត ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​គេ ដូច​ព្រះអង្គ​បាន​បង្គាប់​មក​ពួក​គេ។


លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ទៅ​រាត​ត្បាត​ទឹក​ដី​របស់​ជន‌ជាតិ​កេស៊ូ‌រី ទឹក​ដី​របស់​ជន‌ជាតិ​កេ‌ស៊ើរ និង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ា‌ឡេក។ ពី​ដើម ជន‌ជាតិ​ទាំង​នោះ​រស់​នៅ​ចាប់​តាំង​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម