ខ្ញុំនឹងទូលព្រះជាម្ចាស់ថា: សូមកុំដាក់ទោសទូលបង្គំឡើយ! សូមប្រាប់ឲ្យទូលបង្គំដឹងផងថា តើព្រះអង្គមានមូលហេតុអ្វី ចោទប្រកាន់ទូលបង្គំ?
យ៉ូប 9:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើគេចង់ជជែកវែកញែកជាមួយព្រះអង្គ ក្នុងមួយពាន់សំណួរ សូម្បីតែមួយ ក៏មនុស្សពុំអាចឆ្លើយបានផង ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើគេចង់តវ៉ាជាមួយព្រះអង្គ ក្នុងមួយពាន់សំណួរ គេរកឆ្លើយតែមួយក៏មិនបានផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើគេចង់តវ៉ានឹងទ្រង់ នោះក្នុង១ពាន់ គេរកឆ្លើយតែ១ក៏មិនបានផង អាល់គីតាប បើគេចង់ជជែកវែកញែកជាមួយទ្រង់ ក្នុងមួយពាន់សំណួរ សូម្បីតែមួយ ក៏មនុស្សពុំអាចឆ្លើយបានផង។ |
ខ្ញុំនឹងទូលព្រះជាម្ចាស់ថា: សូមកុំដាក់ទោសទូលបង្គំឡើយ! សូមប្រាប់ឲ្យទូលបង្គំដឹងផងថា តើព្រះអង្គមានមូលហេតុអ្វី ចោទប្រកាន់ទូលបង្គំ?
តើនរណាចង់ចោទប្រកាន់ខ្ញុំ? ប្រសិនបើខ្ញុំខុសមែន ខ្ញុំសុខចិត្តនៅស្ងៀម ហើយអត់ដង្ហើមឲ្យស្លាប់។
ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គថា ព្រះអង្គមិនឆ្លើយតបនឹងពាក្យ របស់លោកដូច្នេះ?
ព្រះអង្គមិនចាំបាច់ចំណាយពេលពិនិត្យពិច័យ មុននឹងនាំមនុស្សឲ្យមកឈរក្នុងទីកាត់ក្ដី របស់ព្រះអង្គឡើយ។
«អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត? អ្នកចូលចិត្តជជែកតវ៉ាជាមួយ ព្រះជាម្ចាស់ដូច្នេះ តើអ្នកមានចម្លើយឬទេ?»។
ទូលបង្គំបាននិយាយម្ដងរួចមកហើយ ទូលបង្គំមិននិយាយទៀតទេ ហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរ ទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។
ហេតុនេះ តើឲ្យខ្ញុំឆ្លើយតបទៅព្រះអង្គ ដូចម្ដេចបាន? តើខ្ញុំមានពាក្យអ្វីទូលទៅកាន់ព្រះអង្គ?
ទោះបីខ្ញុំសុចរិតក្ដី ក៏ពាក្យសម្ដីរបស់ខ្ញុំដាក់ទោសខ្ញុំ ទោះបីខ្ញុំស្លូតត្រង់ក្ដី ក៏ពាក្យសម្ដីរបស់ខ្ញុំឲ្យខ្ញុំខុសដែរ។
គ្មាននរណាម្នាក់អាចមើលឃើញកំហុស ដែលខ្លួនប្រព្រឹត្តដោយ អចេតនានោះបានឡើយ សូមលើកលែងទោសឲ្យទូលបង្គំ នូវកំហុសណាដែលទូលបង្គំមើល មិនឃើញនោះផង។
មានទុក្ខលំបាកច្រើនឥតគណនារួបរឹតទូលបង្គំ កំហុសរបស់ទូលបង្គំផ្ទាល់បានតាមយាយីទូលបង្គំ ធ្វើឲ្យទូលបង្គំស្រវាំងភ្នែកមើលអ្វីលែងឃើញ កំហុសទូលបង្គំមានចំនួនច្រើនជាង សរសៃសក់របស់ទូលបង្គំទៅទៀត ទូលបង្គំលែងមានកម្លាំង ប្រឈមមុខទៀតហើយ។
ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងព្រះជាម្ចាស់បែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ? ។
ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។
ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើង នោះព្រះជាម្ចាស់ដែលធំជាងចិត្តរបស់យើង ព្រះអង្គឈ្វេងយល់ទាំងអស់។