លោកអប្រាហាំក្រាបចុះ ឱនមុខដល់ដី លោកអស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះអាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសម្រាលកូនបានឬ?»។
យ៉ូប 9:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមានមហន្តរាយអ្វីមួយកើតឡើងបណ្ដាល ឲ្យមនុស្សស្លូតត្រង់ស្លាប់ភ្លាមៗនោះ ព្រះអង្គសើចចំអកឲ្យគេ នៅពេលដែលគេវេទនា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើសេចក្ដីវេទនាណានាំឲ្យស្លាប់ភ្លាម ព្រះអង្គនឹងសើចឡក ដល់សេចក្ដីល្បងល របស់មនុស្សឥតទោស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាសេចក្ដីវេទនាណានាំឲ្យស្លាប់ភ្លាម នោះទ្រង់នឹងសើចឡក ដល់សេចក្ដីល្បងលរបស់មនុស្សឥតទោស អាល់គីតាប ពេលមានមហន្តរាយអ្វីមួយកើតឡើងបណ្ដាល ឲ្យមនុស្សស្លូតត្រង់ស្លាប់ភ្លាមៗនោះ ទ្រង់សើចចំអកឲ្យគេ នៅពេលដែលគេវេទនា។ |
លោកអប្រាហាំក្រាបចុះ ឱនមុខដល់ដី លោកអស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះអាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសម្រាលកូនបានឬ?»។
ខ្ញុំម្ចាស់មកទូលរឿងនេះថ្វាយព្រះករុណាហើយ ព្រោះប្រជារាស្ត្របានធ្វើឲ្យខ្ញុំម្ចាស់ភ័យបារម្ភ។ ខ្ញុំម្ចាស់នឹកថា ប្រសិនបើខ្ញុំម្ចាស់មកទូលព្រះករុណា ស្ដេចប្រហែលជាធ្វើតាមពាក្យរបស់ខ្ញុំម្ចាស់ ដែលជាអ្នកបម្រើរបស់ព្រះករុណា។
ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណាពិតជាធ្វើឲ្យមានភាពស្ងប់ស្ងៀម ដ្បិតព្រះករុណាប្រៀបដូចជាទេវតារបស់ព្រះជាម្ចាស់ ព្រះករុណាស្គាល់ល្អ ស្គាល់អាក្រក់។ សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាគង់ជាមួយព្រះករុណា!»។
ពេលនោះ មារសាតាំងចាកចេញពីព្រះអម្ចាស់ទៅ ហើយធ្វើឲ្យលោកយ៉ូបកើតដំបៅរីកពេញខ្លួន គឺចាប់ពីក្បាលរហូតដល់ចុងជើង។
អ្នករបួស និងអ្នកជិតស្លាប់នាំគ្នាថ្ងូរ ស្រែកអង្វរព្រះជាម្ចាស់ពីទីក្រុង ប៉ុន្តែ ព្រះអង្គធ្វើព្រងើយ មិនដាក់ទោសអ្នក ដែលប្រព្រឹត្តអំពើដ៏អាក្រក់ទាំងនេះឡើយ។
សូមលោកគិតមើលចុះថា តើមនុស្សស្លូតត្រង់ដែលវិនាសសូន្យ ហើយមនុស្សសុចរិតដែលអន្តរាយឬទេ?
ព្រះជាម្ចាស់មិនបោះបង់ចោល មនុស្សគ្មានកំហុសឡើយ ហើយព្រះអង្គក៏មិនពង្រឹងអំណាចរបស់ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
ព្រោះតែព្រះអង្គ គេប្រហារជីវិតយើងខ្ញុំគ្រប់ពេលវេលា ហើយគេចាត់ទុកយើងខ្ញុំ ដូចជាចៀមដែលត្រូវយកទៅសម្លាប់ ។
ប្រជាជនរបស់យើង ត្រូវរងទុក្ខវេទនាជាពុំខាន ប្រសិនបើអំណាចត្រូវរលាយបាត់ទៅហើយ នោះតើនៅសល់អ្វីទៀត? - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។