ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 9:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទោះ​បី​ព្រះអង្គ​ឆ្លើយ​តប​មក​ខ្ញុំ នៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ព្រះអង្គ​ក៏​ដោយ ក៏​ខ្ញុំ​មិន​ជឿ​ថា ព្រះអង្គ​ផ្ទៀង​ព្រះ‌កាណ៌ ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​ខ្ញុំ​បាន​អំពាវ‌នាវ ហើយ​ព្រះ‌អង្គ​ឆ្លើយ​មក​ខ្ញុំ គង់​តែ​ខ្ញុំ​មិន​ជឿ​ថា ព្រះ‌អង្គ​បាន​ទទួល​ស្ដាប់​សំឡេង​របស់​ខ្ញុំ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​សិន​ជា​ខ្ញុំ​បាន​អំពាវ‌នាវ ហើយ​ទ្រង់​បាន​ឆ្លើយ​មក​ខ្ញុំ គង់​តែ​ខ្ញុំ​មិន​ជឿ​ថា ទ្រង់​បាន​ទទួល​ស្តាប់​សំឡេង​របស់​ខ្ញុំ​ដែរ

សូមមើលជំពូក

អាល់គីតាប

ទោះ​បី​ទ្រង់​ឆ្លើយ​តប​មក​ខ្ញុំ នៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ទ្រង់​ក៏​ដោយ ក៏​ខ្ញុំ​មិន​ជឿ​ថា ទ្រង់​ផ្ទៀង ស្ដាប់​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ​ដែរ។

សូមមើលជំពូក



យ៉ូប 9:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក សូម​ព្រះអង្គ​មាន​ព្រះ‌បន្ទូល មក​កាន់​ទូលបង្គំ​ចុះ ទូលបង្គំ​នឹង​ឆ្លើយ​តប​វិញ ឬ​មួយ​សូម​ទុក​ឲ្យ​ទូលបង្គំ​និយាយ​មុន រួច​ទើប​ព្រះអង្គ​ឆ្លើយ​តាម​ក្រោយ​ក៏​បាន។


ពេល​ខ្ញុំ​ញញឹម​ដាក់​ពួក​គេ ពួក​គេ​រក​ជឿ​មិន​បាន។ ពួក​គេ​រង់‌ចាំ​ខ្ញុំ​សម្តែង​ចិត្ត​មេត្តា​ករុណា ចំពោះ​ពួក​គេ។


ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ឆ្លើយ​នឹង ព្រះអង្គ​បាន​ដែរ គឺ​ខ្ញុំ​មាន​តែ​អង្វរ​សូម​ចៅ‌ក្រម​របស់​ខ្ញុំ មេត្តា​ប្រណី​សន្ដោស​ខ្ញុំ​ប៉ុណ្ណោះ។


ព្រះអង្គ​វាយ​ប្រហារ​ខ្ញុំ ដោយ​ខ្យល់​ព្យុះ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស​កាន់​តែ​ច្រើន ដោយ​ឥត​ហេតុ​ផល។


ពេល​ព្រះ‌អម្ចាស់​នាំ​អស់​អ្នក ដែល​ជាប់​ជា​ឈ្លើយ ត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​វិញ យើង​ទាំង​អស់​គ្នា​ដូច​ជា​យល់​សប្ដិ។


នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់ ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំ ហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ព្រះ‌កាណ៌​របស់​ព្រះអង្គ។


លោក​ម៉ូសេ​ក៏​នាំ​ព្រះ‌បន្ទូល​ទាំង​នោះ​ទៅ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​លោក​ឡើយ ព្រោះ​ពួក​គេ​បាក់​ទឹក​ចិត្ត ដោយ‌សារ​ទុក្ខ​វេទនា ក្នុង​ភាព​ជា​ទាសករ។


សិស្ស​ពុំ​ទាន់​ជឿ​នៅ​ឡើយ​ទេ ព្រោះ​គេ​អរ​ផង ហើយ​ងឿង‌ឆ្ងល់​ផង។ ដូច្នេះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «នៅ​ទី​នេះ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?»។


លោក​គេឌាន​ឆ្លើយ​តប​វិញ​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន​បើ​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​យើង​មែន ហេតុ​អ្វី​ក៏​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង? ឯ​ណា​ទៅ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ដូនតា​របស់​យើង​តែងតែ​តំណាល​ប្រាប់ ទាំង​បញ្ជាក់​ថា ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ? ឥឡូវ​នេះ ព្រះ‌អម្ចាស់​បោះ​បង់​ចោល​យើង​ហើយ ព្រះអង្គ​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន!»។