យើងមិនអាចចូលទៅជិតព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុតបានឡើយ ព្រះអង្គជាព្រះដ៏ឧត្ដម ដោយសារព្រះចេស្ដា ព្រះអង្គប្រកបដោយយុត្តិធម៌ ហើយសុចរិតបំផុត ព្រះអង្គមិនបំពានលើនរណាឡើយ!
យ៉ូប 9:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យ ដែលពុំអាចយល់បាន ព្រមទាំងការដ៏ល្អវិសេសច្រើនឥតគណនា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គធ្វើការយ៉ាងធំក្រៃលែង ដែលរកយល់មិនបាន និងការអស្ចារ្យឥតគណនា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ធ្វើការយ៉ាងធំក្រៃលែង ដែលរកយល់មិនបាន នឹងការអស្ចារ្យឥតគណនា អាល់គីតាប ទ្រង់បានធ្វើការដ៏ធំអស្ចារ្យ ដែលពុំអាចយល់បាន ព្រមទាំងការដ៏ល្អវិសេសច្រើនឥតគណនា។ |
យើងមិនអាចចូលទៅជិតព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុតបានឡើយ ព្រះអង្គជាព្រះដ៏ឧត្ដម ដោយសារព្រះចេស្ដា ព្រះអង្គប្រកបដោយយុត្តិធម៌ ហើយសុចរិតបំផុត ព្រះអង្គមិនបំពានលើនរណាឡើយ!
ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដ៏គួរស្ញប់ស្ញែង ព្រះអង្គធ្វើកិច្ចការដ៏អស្ចារ្យបំផុត ដែលយើងពុំអាចស្វែងយល់បាន។
ព្រះអង្គធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបាន ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ មានចំនួនច្រើនឥតគណនា។
មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យ ដ៏ឧត្ដុង្គឧត្ដមបំផុត ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
ព្រះអម្ចាស់ប្រសើរឧត្ដម ដែលយើងត្រូវតែ សរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។ ព្រះអង្គឧត្ដុង្គឧត្ដមរកអ្វីប្រៀបផ្ទឹមស្មើពុំបាន។
ជារៀងរាល់ថ្ងៃ ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិត និងការសង្គ្រោះរបស់ព្រះអង្គ ដែលមានចំនួន ដ៏ច្រើនឥតគណនា។
សូមលើកតម្កើងព្រះជាអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតមានតែព្រះអង្គទេ ដែលសម្តែងការអស្ចារ្យទាំងនេះ!
ព្រះអម្ចាស់អើយ តើមានព្រះណាអាចផ្ទឹមនឹង ព្រះអង្គបាន? តើនរណាមានភាពថ្កុំថ្កើងដ៏វិសុទ្ធដូចព្រះអង្គ។ ព្រះអង្គជាព្រះគួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ព្រះអង្គសម្តែងឫទ្ធិបាដិហារិយ៍ដ៏អស្ចារ្យ។
អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែល្អស្អាត តាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាព្រះហស្ដ ដែលព្រះជាម្ចាស់បានធ្វើ ចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្ដី ក៏ព្រះអង្គប្រទានឲ្យគេចេះគិតអំពីពេលវេលា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។
ព្រះហឫទ័យទូលាយរបស់ព្រះជាម្ចាស់ជ្រៅពន់ពេកណាស់ ហើយព្រះប្រាជ្ញាញាណ និងព្រះតម្រិះរបស់ព្រះអង្គក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ព្រះអង្គឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់ព្រះអង្គដែរ!
ព្រះជាម្ចាស់អាចធ្វើអ្វីៗទាំងអស់ហួសពីសេចក្ដីសុំ និងហួសពីអ្វីៗដែលយើងនឹកគិត ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែលបំពេញសកម្មភាពនៅក្នុងយើង