Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 145:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌អម្ចាស់​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ សរសើរ​តម្កើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត។ ព្រះអង្គ​ឧត្ដុង្គ‌ឧត្ដម​រក​អ្វី​ប្រៀប​ផ្ទឹម​ស្មើ​ពុំ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ស័ក្ដិសមនឹង​សរសើរតម្កើង​យ៉ាងខ្លាំង​; ភាពធំឧត្ដម​របស់ព្រះអង្គ​វាស់ស្ទង់​មិនបានឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌យេហូវ៉ា​ធំ ហើយ​គួរ​សរសើរ​តម្កើង​យ៉ាង​ក្រៃ‌លែង ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ នោះ​រក​យល់​មិន​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃ‌លែង ឯ​សណ្ឋាន​ធំ​ប្រសើរ​របស់​ទ្រង់ នោះ​នឹង​រក​យល់​មិន​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អុលឡោះ‌តាអាឡា​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ សរសើរ​តម្កើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត។ ទ្រង់​ឧត្ដុង្គ‌ឧត្ដម​រក​អ្វី​ប្រៀប​ផ្ទឹម​ស្មើ​ពុំ​បាន។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 145:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។


នេះ​គ្រាន់​តែ​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​តូច​របស់​ព្រះអង្គ ហើយ​យើង​ក៏​បាន​ឮ​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ ចំណែក​ឯ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ​វិញ តើ​នរណា​អាច​ស្វែង​យល់​បាន?»។


ព្រះ‌ជាម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដម ដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន​ឡើយ ហើយ​យើង​ក៏​ពុំ​អាច​គិត​អំពី​ព្រះ‌ជន្មាយុ របស់​ព្រះអង្គ​បាន​ដែរ។


យើង​មិន​អាច​ចូល​ទៅ​ជិត​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ខ្ពង់‌ខ្ពស់​បំផុត​បាន​ឡើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ដោយ‌សារ​ព្រះ‌ចេស្ដា ព្រះអង្គ​ប្រកប​ដោយ​យុត្តិធម៌ ហើយ​សុចរិត​បំផុត ព្រះអង្គ​មិន​បំពាន​លើ​នរណា​ឡើយ!


ព្រះអង្គ​ធ្វើ​ការ​ដ៏​អស្ចារ្យ រក​ស្វែង​យល់​មិន​បាន ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ មាន​ចំនួន​ច្រើន​ឥត​គណនា។


ព្រះអង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ ដែល​ពុំ​អាច​យល់​បាន ព្រម​ទាំង​ការ​ដ៏​ល្អ​វិសេស​ច្រើន​ឥត​គណនា។


ទូលបង្គំ​កោត​ស្ញប់‌ស្ញែង​ណាស់ ដោយ​ព្រះអង្គ​ស្គាល់​ទូលបង្គំ​ច្បាស់​ដូច្នេះ គឺ​អស្ចារ្យ​ពេក​ដែល​ទូលបង្គំ មិន​អាច​យល់​បាន​ឡើយ។


ព្រះ​របស់​យើង​ធំ​ឧត្ដុង្គ‌ឧត្ដម ព្រះអង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​បំផុត ព្រះ‌តម្រិះ​របស់​ព្រះអង្គ​ឥត​មាន​ព្រំ‌ដែន​ឡើយ។


ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​ត្រូវ​តែ​លើក​តម្កើង​ឲ្យ​ខ្ពង់‌ខ្ពស់​បំផុត នៅ​ក្នុង​បុរី​ព្រះ‌ជាម្ចាស់​របស់​យើង គឺ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។


ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។


តើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​ឬ? តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច បាន​បង្កើត​ផែនដី​ទាំង​មូល? ព្រះអង្គ​មិន​ចេះ​នឿយ‌ហត់ មិន​ចេះ​អស់​កម្លាំង រីឯ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ ក៏​គ្មាន​នរណា​អាច​ស្ទង់​បាន​ដែរ។


ព្រះ‌ហឫទ័យ​ទូលាយ​របស់​ព្រះ‌ជា‌ម្ចាស់​ជ្រៅ​ពន់​ពេក​ណាស់ ហើយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​ព្រះ‌តម្រិះ​របស់​ព្រះអង្គ​ក៏​ខ្ពង់‌ខ្ពស់​ដែរ! គ្មាន​នរណា​អាច​យល់​ការ​សម្រេច​របស់​ព្រះអង្គ​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​យល់​មាគ៌ា​របស់​ព្រះអង្គ​ដែរ!


ហើយ​នាំ​គ្នា​ច្រៀង​ចម្រៀង​របស់​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជា‌ម្ចាស់ និង​ចម្រៀង​របស់​កូន​ចៀម​ថា៖ «ឱ​ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ប្រសើរ​ឧត្ដម​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង​ពន់​ពេក​ណាស់! ឱ​ព្រះ‌មហា‌ក្សត្រ​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ មាគ៌ា​របស់​ព្រះអង្គ​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម