យ៉ូប 8:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯលោកវិញ បើលោកស្វែងរកព្រះអង្គ បើលោកអង្វរករព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកនឹងស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា អាល់គីតាប ចំណែកឯអ្នកវិញ បើអ្នកស្វែងរកទ្រង់ បើអ្នកអង្វរករអុលឡោះដ៏មានអំណាច ខ្ពង់ខ្ពស់បំផុត |
ហេតុនេះ អ្នកដែលត្រូវព្រះជាម្ចាស់ស្ដីប្រដៅ ពិតជាមានសុភមង្គលមិនខាន។ មិនត្រូវមាក់ងាយការស្ដីបន្ទោសរបស់ព្រះ ដែលប្រកបដោយឫទ្ធានុភាពឡើយ។
ប្រសិនបើខ្ញុំមានទុក្ខដូចលោកវិញ ខ្ញុំនឹងស្រែកអង្វរព្រះជាម្ចាស់ ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំ មកទូលថ្វាយព្រះអង្គ។
ទោះបីខ្ញុំសុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹង ព្រះអង្គបានដែរ គឺខ្ញុំមានតែអង្វរសូមចៅក្រមរបស់ខ្ញុំ មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។