កូនចៅរបស់គូសមានសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនចៅរបស់រ៉ាម៉ាមានសេបា និងដេដាន់។
យ៉ូប 6:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្បួនអ្នកដំណើរពីស្រុកថេម៉ា នាំគ្នាសម្លឹងមើលអូរទាំងនោះ ក្បួនអ្នកដំណើរពីស្រុកសេបានាំគ្នា សង្ឃឹមលើអូរទាំងនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកដំណើរសាសន៍ថេម៉ាន គេដើរមករក ពួកសាសន៍សេបាក៏ទន្ទឹងចាំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកដំណើរសាសន៍ថេម៉ាន គេដើរមករក ពួកសាសន៍សេបាក៏ទន្ទឹងចាំ អាល់គីតាប ក្បួនអ្នកដំណើរពីស្រុកថេម៉ាន នាំគ្នាសម្លឹងមើលអូរទាំងនោះ ក្បួនអ្នកដំណើរពីស្រុកសេបានាំគ្នា សង្ឃឹមលើអូរទាំងនោះ |
កូនចៅរបស់គូសមានសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនចៅរបស់រ៉ាម៉ាមានសេបា និងដេដាន់។
ព្រះមហាក្សត្រិយានីស្រុកសេបាបានឮអំពីកិត្តិនាមដ៏ល្បីល្បាញ ដែលព្រះបាទសាឡូម៉ូនទទួលពីព្រះអម្ចាស់។ ដូច្នេះ ព្រះនាងក៏យាងមកគាល់ព្រះបាទសាឡូម៉ូន ដើម្បីល្បងប្រាជ្ញា ដោយចោទសួរប្រស្នាផ្សេងៗ។
ស្រាប់តែមានជនជាតិសេបា មកវាយពួកយើង ប្លន់យកហ្វូងសត្វរបស់លោកម្ចាស់អស់។ ពួកគេបានសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។
មិត្តភក្ដិបីនាក់របស់លោកយ៉ូប បានឮដំណឹងពីទុក្ខវេទនាដែលកើតមានចំពោះលោក ពួកគេចាកចេញពីស្រុករៀងៗខ្លួន ដោយមូលមតិគ្នាទៅរំលែកទុក្ខ និងជួយលើកទឹកចិត្តលោក។ អ្នកទាំងនោះ គឺលោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ា។
ស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងនៅកោះនានា នឹងយកតង្វាយមកថ្វាយព្រះករុណា ស្ដេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏នាំគ្នាយកសួយសារអាករមកថ្វាយដែរ។
អ្នកស្រុកថេម៉ាអើយ ចូរយកទឹកទៅឲ្យអស់អ្នកដែលស្រេក ចូរនាំគ្នាយកអាហារទៅទទួល ជនភៀសខ្លួនទាំងនោះផង!