ស្រាប់តែមានខ្យល់ព្យុះបក់មកពីវាលរហោស្ថាន ប៉ះនឹងជ្រុងផ្ទះទាំងបួន ផ្ទះក៏រលំសង្កត់យុវជនទាំងនោះ ស្លាប់អស់ហើយ។ មានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលនៅរស់ ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។
យ៉ូប 5:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំឲ្យកូនចៅរបស់គេមានទីពឹងពាក់ ហើយកុំឲ្យមាននរណាការពារគេ នៅពេលចៅក្រមដាក់ទោស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់គេនៅឆ្ងាយពីសេចក្ដីសង្គ្រោះ ពួកគេត្រូវជាន់ឈ្លីនៅត្រង់ទ្វារក្រុង ឥតមានអ្នកណានឹងជួយឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនចៅគេនៅឆ្ងាយពីសេចក្ដីសង្គ្រោះ វាត្រូវជាន់ឈ្លីនៅត្រង់ទ្វារក្រុង ឥតមានអ្នកណានឹងជួយឡើយ អាល់គីតាប សូមកុំឲ្យកូនចៅរបស់គេមានទីពឹងពាក់ ហើយកុំឲ្យមាននរណាការពារគេ នៅពេលចៅក្រមដាក់ទោស។ |
ស្រាប់តែមានខ្យល់ព្យុះបក់មកពីវាលរហោស្ថាន ប៉ះនឹងជ្រុងផ្ទះទាំងបួន ផ្ទះក៏រលំសង្កត់យុវជនទាំងនោះ ស្លាប់អស់ហើយ។ មានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលនៅរស់ ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។
ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំគ្មានកំហុសអ្វីទេ ហើយក៏គ្មាននរណារំដោះទូលបង្គំឲ្យរួចផុត ពីព្រះហស្ដរបស់ព្រះអង្គបានដែរ។
គេនឹងប្រគល់ទ្រព្យសម្បត្តិដែលខ្លួនរឹបអូសបាន ទៅឲ្យម្ចាស់ដើមវិញ ហើយកូនចៅរបស់គេក៏ត្រូវសងប្រាក់ជនក្រីក្រ តទៅមុខទៀត។
ប្រសិនបើគេមានកូនចៅច្រើន កូនចៅទាំងនោះនឹងស្លាប់ដោយមុខដាវ ពូជពង្សរបស់គេគ្មានអាហារ បរិភោគគ្រប់គ្រាន់ឡើយ។
ប្រសិនបើកូនប្រុសរបស់លោកប្រព្រឹត្ត អំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គដាក់ទោសពួកគេ តាមកំហុសដែលខ្លួនបានប្រព្រឹត្ត។
មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ ដ្បិតពួកគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។
អ្នកណាមានកូនប្រុសច្រើន ដូចព្រួញ ពេញក្នុងបំពង់ អ្នកនោះមានសុភមង្គលហើយ ដ្បិតពេលណាគេត្រូវតយុទ្ធជាមួយបច្ចាមិត្ត នៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសសោះឡើយ។
ក្រែងលោគេហែកទូលបង្គំ ដូចសត្វសិង្ហខាំរំពានាំយកទៅ ហើយគ្មាននរណារំដោះបានឡើយ។
មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ
មនុស្សខ្លៅឈោងពុំដល់ប្រាជ្ញាទេ ពេលណាមានរឿងសំខាន់ដែលត្រូវពិភាក្សា អ្នកនោះពុំអាចហាមាត់និយាយបានឡើយ។
«យើងដឹងថា អ្នករាល់គ្នាប្រព្រឹត្ត អំពើទុច្ចរិតជាច្រើន ហើយអំពើបាបរបស់អ្នករាល់គ្នាក៏ធ្ងន់ធ្ងរដែរ អ្នករាល់គ្នាសង្កត់សង្កិនមនុស្សសុចរិត អ្នករាល់គ្នាទទួលសំណូក ហើយមិនរកយុត្តិធម៌ឲ្យជនក្រីក្រទេ។
អ្នកនោះអាចរត់ទៅកាន់ក្រុងណាមួយក្នុងចំណោមក្រុងជម្រក ហើយឈប់នៅមាត់ទ្វារក្រុង និងបរិយាយរៀបរាប់រឿងរបស់ខ្លួនប្រាប់ពួកព្រឹទ្ធាចារ្យនៅក្រុងនោះ។ ពួកព្រឹទ្ធាចារ្យនឹងអនុញ្ញាតឲ្យគាត់ចូលក្នុងក្រុង ព្រមទាំងផ្ដល់កន្លែងឲ្យស្នាក់អាស្រ័យនៅជាមួយពួកគេ។