យ៉ូប 5:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ អ្នកដែលត្រូវព្រះជាម្ចាស់ស្ដីប្រដៅ ពិតជាមានសុភមង្គលមិនខាន។ មិនត្រូវមាក់ងាយការស្ដីបន្ទោសរបស់ព្រះ ដែលប្រកបដោយឫទ្ធានុភាពឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! សប្បាយហើយអ្នកណា ដែលព្រះបានកែឡើង ដូច្នេះ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាល របស់ព្រះដ៏មានព្រះចេស្តា ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល សប្បាយហើយអ្នកណាដែលព្រះទ្រង់បានកែឡើង ដូច្នេះ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាលរបស់ព្រះដ៏មានព្រះចេស្តាបំផុតឡើយ អាល់គីតាប ហេតុនេះ អ្នកដែលត្រូវអុលឡោះស្តីប្រដៅ ពិតជាមានសុភមង្គលមិនខាន។ មិនត្រូវមាក់ងាយការស្តីបន្ទោសរបស់អុលឡោះ ដែលប្រកបដោយអំណាចឡើយ។ |
ព្រះជាម្ចាស់ឲ្យយើងខ្ញុំមក សម្រាលទុក្ខលោក ដោយពាក្យសម្ដីទន់ភ្លន់ តើប៉ុនហ្នឹងហើយ លោកយល់ថាមិនល្មមឬ?
ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រើភាពទុគ៌ត ដើម្បីរំដោះជនទុគ៌ត ព្រះអង្គប្រើទុក្ខលំបាក ដើម្បីអប់រំគេ។
ព្រះអង្គនឹងនាំលោកឲ្យចៀសផុតពី ភាពអាសន្ននេះ ព្រមទាំងប្រទានឲ្យលោកបានចម្រុងចម្រើន ហើយតុរបស់លោកនឹងពោរពេញដោយ ចំណីអាហារដ៏ឆ្ងាញ់ពិសា។
ចំណែកឯលោកវិញ បើលោកស្វែងរកព្រះអង្គ បើលោកអង្វរករព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុត
មែនហើយ ព្រះអម្ចាស់បានវាយប្រដៅខ្ញុំយ៉ាងខ្លាំង តែព្រះអង្គមិនបណ្ដោយឲ្យខ្ញុំស្លាប់ឡើយ។
ឱព្រះអម្ចាស់អើយ អ្នកណាមានព្រះអង្គរំឭកដាស់តឿន ហើយយកក្រឹត្យវិន័យមកប្រៀនប្រដៅ អ្នកនោះមានសុភមង្គលហើយ!
យើងឮអេប្រាអ៊ីមយំរៀបរាប់ថា: “ព្រះអង្គបានដាក់ទោសទូលបង្គំ ហើយទូលបង្គំក៏ទទួលទោស ដូចកូនគោដែលមិនទាន់ផ្សាំង។ សូមនាំទូលបង្គំឲ្យវិលមកវិញ នោះទូលបង្គំនឹងវិលមកវិញ ដ្បិតព្រះអង្គជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំ។
អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថា ជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា លោកយ៉ូបចេះស៊ូទ្រាំយ៉ាងណាៗនោះ ហើយបងប្អូនក៏ឃើញដែរថា នៅទីបំផុត ព្រះអម្ចាស់ឲ្យគាត់បានទៅជាយ៉ាងណា ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណាយ៉ាងក្រៃលែង។
យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយកែប្រែចិត្តគំនិតឡើង!។