យ៉ូប 40:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លង្ហិន ហើយឆ្អឹងជំនីររបស់វាដូចចម្រឹងដែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឆ្អឹងវាដូចជាបំពង់លង្ហិន ហើយឆ្អឹងជំនីរដូចជាចម្រឹងដែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឆ្អឹងវាដូចជាបំពង់លង្ហិន ហើយឆ្អឹងជំនីរដូចជាចំរ៉ឹងដែក អាល់គីតាប ឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លង្ហិន ហើយឆ្អឹងជំនីររបស់វាដូចចម្រឹងដែក។ |
វាជាស្នាព្រះហស្ដដ៏វិសេសរបស់ព្រះជាម្ចាស់ មានតែព្រះដែលបង្កើតវាទេ ដែលអាចបង្ក្រាបវាបាន ។
តើទូលបង្គំជាសមុទ្រ ឬជាសត្វដ៏សម្បើម ដែលរស់នៅក្នុងសមុទ្រឬ បានជាព្រះអង្គដាក់អ្នកយាមល្បាត នៅជុំវិញទូលបង្គំបែបនេះ?
យើងដឹងថា អ្នកជាមនុស្សរឹងរូស ចិត្តរបស់អ្នករឹងដូចដែកថែប ហើយក្បាលអ្នករឹងដូចដែក