ប៉ុន្តែ ពេលវាក្រោកឡើង រត់បោះពួយទៅមុខ នោះសេះ និងអ្នកជិះសេះ ពុំអាចដេញតាមវាទាន់ឡើយ។
យ៉ូប 39:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកឬដែលផ្ដល់កម្លាំងឲ្យសេះ? តើអ្នកឬដែលធ្វើឲ្យមានសក់ដ៏វែងអន្លាយ ដុះនៅលើកញ្ចឹងករបស់វា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើឯងឬ ដែលឲ្យសេះមានកម្លាំង? តើឯងឬ ដែលតាក់តែងឲ្យសេះមានសក់ ដែលរលាស់ដោយខ្យល់? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងឬអី ដែលឲ្យសេះមានកំឡាំង តើឯងឬអីដែលតាក់តែង ឲ្យសេះមានសក់ដែលរលាស់ ដោយខ្យល់ អាល់គីតាប តើអ្នកឬដែលផ្ដល់កម្លាំងឲ្យសេះ? តើអ្នកឬដែលធ្វើឲ្យមានសក់ដ៏វែងអន្លាយ ដុះនៅលើកញ្ចឹងករបស់វា? |
ប៉ុន្តែ ពេលវាក្រោកឡើង រត់បោះពួយទៅមុខ នោះសេះ និងអ្នកជិះសេះ ពុំអាចដេញតាមវាទាន់ឡើយ។
កាលណាឮគេផ្លុំស្នែង វាស្រែកឡើង វាស្រង់ក្លិនចម្បាំងពីចម្ងាយ ហើយក៏ស្គាល់សំឡេងរបស់មេទ័ព និងសម្រែកប្រកាសសឹកដែរ។
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់! ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដមបំផុត! នៅជុំវិញព្រះអង្គមានពេញទៅដោយពន្លឺរស្មី ដ៏រុងរឿងចិញ្ចែងចិញ្ចាច!
ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងរបស់សេះទេ ហើយព្រះអង្គក៏មិនរវីរវល់នឹងកម្លាំងកាយ របស់មនុស្សដែរ
សេះចម្បាំងពុំអាចធ្វើឲ្យមានជ័យជម្នះបានឡើយ ហើយទោះបីវាខ្លាំងយ៉ាងណាក៏ដោយ ក៏ពុំអាចជួយរំដោះបានដែរ។
ព្រះអម្ចាស់ជាព្រះមហាក្សត្រ ប្រកបដោយភាពថ្កុំថ្កើងរុងរឿង ព្រះអម្ចាស់ប្រកបទៅដោយព្រះចេស្ដា ដូច្នេះ ផែនដីនឹងបានរឹងមាំឥតរង្គើសោះឡើយ។
លោកម៉ូសេ និងជនជាតិអ៊ីស្រាអែល នាំគ្នាច្រៀងថ្វាយព្រះអម្ចាស់ដូចតទៅ៖ ទូលបង្គំច្រៀងថ្វាយព្រះអម្ចាស់ ព្រះអង្គមានជ័យជម្នះដ៏ត្រចះត្រចង់ ព្រះអង្គបានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!
យ៉ាកុបជាកូនរបស់លោកសេបេដេ និងយ៉ូហានជាប្អូនរបស់គាត់ ដែលព្រះយេស៊ូដាក់ឈ្មោះថា “បោនអ៊ើកេ” ប្រែថា “អ្នកដែលមានចិត្តខ្លាំងដូចផ្គរលាន់”