ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 35:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ពោល​ថា លោក​មិន​ឃើញ​ព្រះអង្គ លោក​បាន​ផ្ញើ​សំណុំ​រឿង​ទៅ​ព្រះអង្គ ហើយ​លោក​នៅ​រង់‌ចាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំណង់​បើ​លោក ដែល​ពោល​ថា​លោក​មើល​ព្រះ‌អង្គ​មិន​ឃើញ តើ​យ៉ាង​ណា​ទៅ ឯ​រឿង‌នោះ​ក៏​នៅ​ចំពោះ​ព្រះ‌អង្គ គឺ​លោក​វិញ​ដែល​ត្រូវ​រង់‌ចាំ​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចំណង់​បើ​លោក ដែល​ពោល​ថា លោក​មើល​ទ្រង់​មិន​ឃើញ នោះ​តើ​យ៉ាង​ណា​ទៅ ឯ​រឿង‌រ៉ាវ​នោះ​ក៏​នៅ​ចំពោះ​ទ្រង់ ហើយ​គឺ​លោក​វិញ​ដែល​ត្រូវ​រង់‌ចាំ​ទ្រង់​ទេ​តើ

សូមមើលជំពូក

អាល់គីតាប

អ្នក​ពោល​ថា អ្នក​មិន​ឃើញ​ទ្រង់ អ្នក​បាន​ផ្ញើ​សំណុំ​រឿង​ទៅ​ទ្រង់ ហើយ​អ្នក​នៅ​រង់‌ចាំ។

សូមមើលជំពូក



យ៉ូប 35:14
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ខ្ញុំ​ស្រែក​ហៅ​គេ​ជួយ ក៏​គ្មាន​នរណា​ឆ្លើយ ប្រសិន​បើ​ខ្ញុំ​ស្រែក​រក​យុត្តិធម៌ ក៏​គ្មាន​នរណា​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ដែរ។


បើ​ខ្ញុំ​ដឹង​ថា ព្រះអង្គ​នៅ​ទី​ណា បើ​ខ្ញុំ​អាច​ទៅ​ដល់​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ


ខ្ញុំ​ចង់​ឲ្យ​នរណា​ម្នាក់​ព្រម​ស្ដាប់​ខ្ញុំ ដ្បិត​ជា​ពាក្យ​ចុង​ក្រោយ​របស់​ខ្ញុំ! សូម​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ឆ្លើយ​តប​មក​ខ្ញុំ​ផង! រីឯ​សេចក្ដី​ដែល​បច្ចា‌មិត្ត​របស់​ខ្ញុំ​កត់‌ត្រា​ទុក ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ


លោក​គិត​ថា​ព្រះអង្គ​មិន​ដាក់​ទោស ហើយ​ព្រះអង្គ​ក៏​មិន​ចាប់‌ភ្លឹក​នឹង​ការ​បះ‌បោរ របស់​លោក​ដែរ។


ព្រះអង្គ​យាង​មក​ក្បែរ​ខ្ញុំ ក៏​ខ្ញុំ​មើល​ព្រះអង្គ​មិន​ឃើញ ព្រះអង្គ​យាង​ទៅ​បាត់ ក៏​ខ្ញុំ​មិន​អាច​យល់​បាន។


ប្រសិន​បើ​ខ្ញុំ​ចង់​ប្រើ​កម្លាំង​បាយ ព្រះអង្គ​មាន​ឫទ្ធា‌នុភាព​ជាង ប្រសិន​បើ​ខ្ញុំ​ចង់​ប្ដឹង​រក​យុត្តិធម៌ តើ​នរណា​ហៅ​ព្រះអង្គ​មក​កាត់​ក្ដី?


ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទៅ មិន​ត្រូវ​ចង​កំហឹង​នឹង​អ្នក ដែល​បាន​ចម្រុង‌ចម្រើន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។


ពិត​មែន​ហើយ មាន​តែ​នៅ​ក្បែរ​ព្រះ‌ជាម្ចាស់​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ ដ្បិត​ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។


ប្រជា‌ជន​អើយ ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត លើ​ព្រះអង្គ គ្រប់​ពេល​វេលា​ទៅ ចូរ​ទូល​ថ្វាយ​ព្រះអង្គ ពី​ទុក្ខ​កង្វល់​របស់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌ជាម្ចាស់​ជា​ជម្រក​របស់​យើង។


មាន​ពពក​ដ៏​ខ្មៅ​ងងឹត​នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះអង្គ ព្រះអង្គ​គ្រង​រាជ្យ​ដោយ​សុចរិត​យុត្តិធម៌។


ប៉ុន្តែ ព្រះ‌អម្ចាស់​រង់‌ចាំ​ពេល​ដែល​ព្រះអង្គ ត្រូវ​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា ព្រះអង្គ​នឹង​ក្រោក​ឡើង ដើម្បី​បង្ហាញ ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​សុចរិត។ អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ ប្រាកដ​ជា​មាន​សុភមង្គល​ពុំ‌ខាន។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​ស្ដាប់​តាម​អ្នក​បម្រើ​របស់​ព្រះអង្គ បើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹត ហើយ​មិន​ឃើញ​ពន្លឺ​ទេ អ្នក​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ចុះ!


គ្រឿង​សព្វា‌វុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើត ដើម្បី​វាយ​ប្រហារ​អ្នក នឹង​គ្មាន​ប្រសិទ្ធ‌ភាព​អ្វី​ឡើយ ចំពោះ​គូ‌វិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នក អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​ទោស​វិញ។ យើង​នឹង​ការពារ​ពួក​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​បែប​នេះ​ឯង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ដែល​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​កូន​ចៅ​របស់​លោក​យ៉ាកុប។


ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ព្រះអង្គ​បាន​លោះ​ជីវិត​ទូលបង្គំ​មក​វិញ។