លោកយូដាស្គាល់វត្ថុទាំងនោះ ក៏ពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានយកនាងមកឲ្យធ្វើជាភរិយារបស់សេឡា ជាកូនខ្ញុំទេ»។ តាំងពីពេលនោះមក លោកយូដាពុំបានរួមរ័កជាមួយនាងទៀតឡើយ។
យ៉ូប 34:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបង្ហាញកំហុសណាដែលទូលបង្គំ មើលមិនឃើញ ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិតនោះ ទូលបង្គំរាងចាលហើយ” ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមបង្រៀនអ្វីដែលទូលបង្គំមើលមិនឃើញ ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិត នោះទូលបង្គំនឹងលែងប្រព្រឹត្តទៀតហើយ" ឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បទណាដែលទូលបង្គំមិនដឹង នោះសូមទ្រង់បង្រៀនដល់ទូលបង្គំផង បើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិត នោះទូលបង្គំនឹងមិនធ្វើទៀតទេ អាល់គីតាប សូមបង្ហាញកំហុសណាដែលខ្ញុំ មើលមិនឃើញ ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិតនោះ ខ្ញុំរាងចាលហើយ” |
លោកយូដាស្គាល់វត្ថុទាំងនោះ ក៏ពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានយកនាងមកឲ្យធ្វើជាភរិយារបស់សេឡា ជាកូនខ្ញុំទេ»។ តាំងពីពេលនោះមក លោកយូដាពុំបានរួមរ័កជាមួយនាងទៀតឡើយ។
ខ្ញុំនឹងទូលព្រះជាម្ចាស់ថា: សូមកុំដាក់ទោសទូលបង្គំឡើយ! សូមប្រាប់ឲ្យទូលបង្គំដឹងផងថា តើព្រះអង្គមានមូលហេតុអ្វី ចោទប្រកាន់ទូលបង្គំ?
ពេលនោះ គេនឹងច្រៀង នៅចំពោះមុខមនុស្សម្នាថា: “ខ្ញុំបានប្រព្រឹត្តអំពើបាប ខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ តែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំ ស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។
បើមាននរណាម្នាក់ទូលព្រះជាម្ចាស់ថា: “ទូលបង្គំបានរងទុក្ខទោសរួចស្រេចហើយ ទូលបង្គំនឹងមិនប្រព្រឹត្តអំពើអាក្រក់ទៀតទេ។
ព្រះអង្គប្រៀនប្រដៅឲ្យយើងមានចំណេះ ជាងសត្វដែលរស់នៅលើដី ព្រះអង្គប្រទានឲ្យយើងមានប្រាជ្ញា ជាងបក្សាបក្សីដែលហើរនៅលើមេឃ។
គ្មាននរណាម្នាក់អាចមើលឃើញកំហុស ដែលខ្លួនប្រព្រឹត្តដោយ អចេតនានោះបានឡើយ សូមលើកលែងទោសឲ្យទូលបង្គំ នូវកំហុសណាដែលទូលបង្គំមើល មិនឃើញនោះផង។
សូមការពារទូលបង្គំឲ្យរួចពីចិត្តអួតបំប៉ោង សូមកុំឲ្យចិត្តអួតបំប៉ោងនេះ ធ្វើជាម្ចាស់លើទូលបង្គំបានឡើយ ធ្វើដូច្នេះ ទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។
ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងនឹងប្រៀនប្រដៅណែនាំអ្នក ឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយឲ្យយោបល់អ្នក ព្រមទាំងមើលថែទាំអ្នកផង។
អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចម្រើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ ព្រះជាម្ចាស់នឹងអាណិតមេត្តា។
យើងផ្ទៀងត្រចៀកស្ដាប់ ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារ គ្មាននរណាម្នាក់សោកស្ដាយថា ខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា “ខ្ញុំបានធ្វើខុសហើយ” នោះឡើយ គឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាម អំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។
អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើង ទៅនឹងព្រះក្លែងក្លាយហើយឬនៅ? គឺយើងនេះហើយដែលឆ្លើយតប និងមើលថែរក្សាអ្នក។ យើងប្រៀបដូចដើមពោធិមានស្លឹកខៀវខ្ចី យើងនឹងធ្វើឲ្យអ្នកបង្កើតផ្លែបាន»។
លោកបាឡាមពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាប ដ្បិតខ្ញុំប្របាទពុំដឹងថា លោកម្ចាស់ស្ថិតនៅតាមផ្លូវពីមុខខ្ញុំប្របាទទេ។ ឥឡូវនេះ ប្រសិនបើលោកមិនពេញចិត្តឲ្យខ្ញុំប្របាទទៅទេ នោះខ្ញុំប្របាទបកក្រោយវិញ»។
បងប្អូនត្រូវតែលះបង់កិរិយាមារយាទ ដែលបងប្អូនធ្លាប់កាន់ពីដើម គឺត្រូវដោះជីវិតចាស់ដែលកំពុងតែវិនាស តាមការលោភលន់បញ្ឆោតចិត្តនេះចោលទៅ។