អ្នកត្រូវរកស៊ីចិញ្ចឹមជីវិតទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
យ៉ូប 34:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វលោកទាំងអស់នឹងត្រូវវិនាសជាមួយគ្នា មនុស្សលោកនឹងវិលទៅជាធូលីដីវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងសាច់នឹងត្រូវវិនាសទាំងអស់ ហើយមនុស្សនឹងត្រូវត្រឡប់ទៅជាធូលីដីវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគ្រប់ទាំងសាច់នឹងត្រូវវិនាសទៅទាំងអស់ ហើយមនុស្សនឹងត្រូវត្រឡប់ទៅជាធូលីដីវិញ។ អាល់គីតាប សត្វលោកទាំងអស់នឹងត្រូវវិនាសជាមួយគ្នា មនុស្សលោកនឹងវិលទៅជាធូលីដីវិញ។ |
អ្នកត្រូវរកស៊ីចិញ្ចឹមជីវិតទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
សត្វលោកទាំងឡាយដែលមានចលនានៅលើផែនដីក៏វិនាសសូន្យអស់ទៅ គឺទាំងបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្វទាំងប៉ុន្មានដែលនៅរវើករវ័ណ្ឌពាសពេញលើផែនដី និងមនុស្សលោកទាំងអស់ដែរ។
មនុស្សយើងតែងតែស្លាប់ក្នុងថ្ងៃណាមួយមិនខាន គឺយើងប្រៀបដូចជាទឹកដែលគេចាក់លើដីហើយ ពុំអាចប្រមូលវិញបានឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់មិននាំអ្នកដែលស្លាប់ទៅហើយឲ្យវិលមកវិញទេ តែព្រះអង្គសព្វព្រះហឫទ័យរៀបចំគម្រោងការ ដើម្បីឲ្យសម្ដេចអាប់សាឡុមដែលត្រូវនិរទេសឆ្ងាយពីព្រះអង្គនោះ វិលត្រឡប់មកវិញ។
សូមនឹកចាំផងថា ព្រះអង្គបានបង្កើតទូលបង្គំ ដូចគេសូនដីឥដ្ឋធ្វើភាជន៍។ តើព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំ ត្រឡប់ទៅជាធូលីដីវិញឬ?
ទូលបង្គំដឹងហើយថាព្រះអង្គនាំទូលបង្គំ ទៅរកសេចក្ដីស្លាប់ គឺនៅកន្លែងដែលមនុស្សលោកទៅជួបជុំគ្នា។
ប្រសិនបើលោកមានប្រាជ្ញា សូមស្ដាប់ខ្ញុំចុះ សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំថ្លែង!
ណ្ហើយ បណ្ដោយតាមដំណើរទៅចុះ! ហេតុនេះហើយបានជាខ្ញុំពោលថា “ព្រះអង្គប្រហារ ទាំងមនុស្សស្លូតត្រង់ ទាំងមនុស្សអាក្រក់”។
ប៉ុន្តែ បើព្រះអង្គមិនរវីរវល់ទេនោះ វាមុខជាភ័យញាប់ញ័រ ហើយបើព្រះអង្គដកខ្យល់ដង្ហើមចេញពីវា វានឹងផុតដង្ហើម វិលត្រឡប់ទៅជាធូលីដី។
ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលព្រះជាម្ចាស់ប្រទានឲ្យ ក៏នឹងវិលទៅកាន់ព្រះអង្គវិញដែរ។
យើងមិនខឹងសម្បារនឹងវាទៀតទេ ប៉ុន្តែ ប្រសិនបើយើងឃើញ បន្លា ឬអញ្ចាញដុះនៅក្នុងនោះ យើងនឹងកាប់ឆ្ការវា ព្រមទាំងដុតកម្ទេចចោលទៀតផង។
យើងមិនរករឿងអ្នករាល់គ្នារហូតទេ ហើយក៏មិនខឹងនឹងអ្នករាល់គ្នារហូតដែរ បើមិនដូច្នោះទេ សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមក មុខជារលត់វិញ្ញាណមិនខាន។