ព្រះជាអម្ចាស់បានយកធូលីដី មកសូនធ្វើជាមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
យ៉ូប 33:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានសូនខ្ញុំឡើង ខ្យល់ដង្ហើមរបស់ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ធ្វើឲ្យខ្ញុំរស់រានមានជីវិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះវិញ្ញាណនៃព្រះបានបង្កើតខ្ញុំ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តា បានប្រោសឲ្យខ្ញុំមានជីវិត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះវិញ្ញាណនៃព្រះបានបង្កើតខ្ញុំ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តាបានប្រោសឲ្យខ្ញុំមានជីវិត អាល់គីតាប រសរបស់អុលឡោះបានសូនខ្ញុំឡើង ខ្យល់ដង្ហើមរបស់ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើឲ្យខ្ញុំរស់រានមានជីវិត។ |
ព្រះជាអម្ចាស់បានយកធូលីដី មកសូនធ្វើជាមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
ព្រះអង្គប្រទានជីវិត និងសម្តែងព្រះហឫទ័យ មេត្តាករុណាចំពោះទូលបង្គំ ព្រះអង្គថែរក្សាដង្ហើមជីវិតរបស់ទូលបង្គំ។
តើមានប្រយោជន៍អ្វី បានជាព្រះអង្គសង្កត់សង្កិនទូលបង្គំ ហើយបោះបង់ចោលស្នាព្រះហស្ដរបស់ព្រះអង្គ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
ព្រះអង្គក្ដាប់ព្រលឹងសត្វលោកទាំងអស់ នៅក្នុងព្រះហស្ដរបស់ព្រះអង្គ ហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុង ព្រះហស្ដរបស់ព្រះអង្គដែរ។
ដរាបណាខ្ញុំនៅមានដង្ហើមចេញចូល ហើយខ្យល់ដង្ហើមរបស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងច្រមុះរបស់ខ្ញុំ
ក៏ប៉ុន្តែ តាមពិត មានតែវិញ្ញាណនៅក្នុងមនុស្ស គឺខ្យល់ដង្ហើមមកពីព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះ ទើបផ្ដល់ឲ្យគេយល់ដឹងបាន។
ពេលណាព្រះអង្គប្រទានខ្យល់ដង្ហើម សត្វទាំងនោះនឹងកកើតឡើង ហើយអ្វីៗទាំងអស់នៅលើផែនដី មានជីវិតឡើងវិញ។
ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល របស់ព្រះអម្ចាស់ ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើង ដោយសារព្រះបញ្ជារបស់ព្រះអង្គដែរ។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះដែលបានបង្កើត និងលាតផ្ទៃមេឃ ព្រះអង្គបានសន្ធឹងផែនដី និងធ្វើឲ្យអ្វីៗ ទាំងអស់កកើតឡើង។ ព្រះអង្គបានប្រទានដង្ហើមចេញចូលឲ្យ សត្វលោកទាំងឡាយនៅលើផែនដី ហើយប្រទានជីវិតឲ្យអស់អ្នកដែល ចរយាត្រានៅលើផែនដីនេះ។
ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្ដល់ជីវិតក្នុងអង្គព្រះគ្រិស្តយេស៊ូ បានរំដោះខ្ញុំឲ្យរួចផុតពីបាប និងពីសេចក្ដីស្លាប់។
ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺលោកអដាំបានទទួលជីវិត»។ រីឯលោកអដាំចុងក្រោយបង្អស់ បានទៅជាព្រះវិញ្ញាណដែលផ្ដល់ជីវិត។