សេចក្ដីសង្ឃឹមនឹងចុះទៅកាន់ស្ថានមនុស្សស្លាប់ ហើយស្ថិតនៅក្នុងធូលីដីជាមួយខ្ញុំ»។
យ៉ូប 33:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅ ខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានលោះព្រលឹងខ្ញុំ មិនឲ្យធ្លាក់ទៅក្នុងរណ្តៅទេ ជីវិតខ្ញុំក៏នឹងឃើញពន្លឺដែរ"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែទ្រង់បានលោះព្រលឹងខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្តៅទេ ជីវិតខ្ញុំក៏នឹងឃើញពន្លឺដែរ។ អាល់គីតាប ទ្រង់បានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅ ខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ”។ |
សេចក្ដីសង្ឃឹមនឹងចុះទៅកាន់ស្ថានមនុស្សស្លាប់ ហើយស្ថិតនៅក្នុងធូលីដីជាមួយខ្ញុំ»។
ពេលលោកសម្រេចចិត្តធ្វើការអ្វីមួយ ការនោះនឹងកើតជារូបរាងឡើង ផ្លូវដែលលោកដើរ តែងតែមានពន្លឺជានិច្ច។
ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃ នោះប្រសើរជាង។
ហេតុអ្វីព្រះជាម្ចាស់ប្រទានឲ្យ មនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ ហើយផ្ដល់ជីវិតឲ្យអ្នកដែលស្គាល់តែ ទុក្ខលំបាក?
សូមឲ្យផ្កាយព្រឹកប្រែជាងងឹតសូន្យ! យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេ ហើយក៏មិនឃើញអរុណរះដែរ
ព្រះជាម្ចាស់មុខជាលើកលែងទោសឲ្យគេ ដ្បិតទេវតាអង្វរថា: “សូមដោះលែងអ្នកនេះទៅ កុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅឡើយ ទូលបង្គំរកបានហេតុផល ដើម្បីរំដោះគេហើយ!”។
ព្រះអង្គបានរំដោះជីវិតខ្ញុំឲ្យរួចពីរណ្ដៅ ព្រះអង្គតែងសម្តែងព្រះហឫទ័យមេត្តាករុណា និងអាណិតអាសូរចំពោះខ្ញុំយ៉ាងបរិបូណ៌
ក៏គង់តែគេត្រូវចុះទៅជួបជុំ នឹងដូនតារបស់ខ្លួន ចៀសមិនផុត នៅក្នុងកន្លែងដែលគេពុំអាចមើល ឃើញពន្លឺទៀតឡើយ។
ឱព្រះជាម្ចាស់អើយ សូមធ្វើឲ្យពួកគេធ្លាក់រណ្ដៅទៅ ពួកនោះសុទ្ធតែជាឃាតក និងជនបោកប្រាស់ សូមកុំឲ្យពួកនោះអាចរស់ បានពាក់កណ្ដាលអាយុរបស់ខ្លួនឡើយ ចំណែកឯទូលបង្គំវិញ ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។
សូមកុំឲ្យចរន្តទឹកនេះ អាចហូរនាំយកទូលបង្គំទៅបានឡើយ សូមកុំឲ្យទឹកដ៏ជ្រៅនេះ កួចយកទូលបង្គំឲ្យលិចលង់ ហើយក៏សូមកុំឲ្យអណ្ដូងនេះ ឃុំ ទូលបង្គំទុកបានដែរ!
ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច មានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នក ដែលរស់នៅក្រោមអំណាចនៃសេចក្ដីស្លាប់។
ទឹកសមុទ្របានឡើងដល់ច្រមុះទូលបង្គំ សេចក្ដីអន្តរាយមករួបរឹតទូលបង្គំ មានសារាយមករុំព័ទ្ធក្បាលទូលបង្គំដែរ។
ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ក្នុងមួយថ្ងៃមានដប់ពីរម៉ោង អ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ជើងដួលឡើយ ព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ។