ខ្ញុំនឹងទូលព្រះជាម្ចាស់ថា: សូមកុំដាក់ទោសទូលបង្គំឡើយ! សូមប្រាប់ឲ្យទូលបង្គំដឹងផងថា តើព្រះអង្គមានមូលហេតុអ្វី ចោទប្រកាន់ទូលបង្គំ?
យ៉ូប 33:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គថា ព្រះអង្គមិនឆ្លើយតបនឹងពាក្យ របស់លោកដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គ ដោយពោលថា "ព្រះអង្គមិនឆ្លើយតប នឹងពាក្យណាមួយរបស់មនុស្ស" ដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាលោកតតាំងនឹងទ្រង់ ដ្បិតទ្រង់មិនបាច់នឹងរៀបរាប់ប្រាប់ ពីការណាមួយរបស់ទ្រង់ទេ អាល់គីតាប ហេតុអ្វីបានជាអ្នកចោទប្រកាន់ទ្រង់ថា ទ្រង់មិនឆ្លើយតបនឹងពាក្យ របស់អ្នកដូច្នេះ? |
ខ្ញុំនឹងទូលព្រះជាម្ចាស់ថា: សូមកុំដាក់ទោសទូលបង្គំឡើយ! សូមប្រាប់ឲ្យទូលបង្គំដឹងផងថា តើព្រះអង្គមានមូលហេតុអ្វី ចោទប្រកាន់ទូលបង្គំ?
តើលោកអាចស្វែងយល់ជម្រៅព្រះហឫទ័យ របស់ព្រះជាម្ចាស់ ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ នៃព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានឬទេ?
«អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត? អ្នកចូលចិត្តជជែកតវ៉ាជាមួយ ព្រះជាម្ចាស់ដូច្នេះ តើអ្នកមានចម្លើយឬទេ?»។
ពេលព្រះអង្គដកយកអ្វីទៅហើយ គ្មាននរណាអាចឃាត់ព្រះអង្គបានទេ ហើយក៏គ្មាននរណាអាចពោលទៅព្រះអង្គថា “ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះ” ដែរ។
ហេតុនេះ តើឲ្យខ្ញុំឆ្លើយតបទៅព្រះអង្គ ដូចម្ដេចបាន? តើខ្ញុំមានពាក្យអ្វីទូលទៅកាន់ព្រះអង្គ?
ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចស្ថិតនៅលើព្រះអង្គទាំងអស់
អ្នកណាប្រឆាំងនឹងព្រះដែលបានបង្កើតខ្លួន អ្នកនោះមុខជាវេទនាពុំខាន! អ្នកនោះកើតពីដី មិនខុសពីអ្នកឯទៀតៗទេ។ មិនដែលមានដីឥដ្ឋណាពោលទៅកាន់ជាងស្មូន ដែលកំពុងតែសូនខ្លួនថា តើអ្នកធ្វើអ្វីហ្នឹង! ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ!
យើងបានប្រាប់ទុកជាមុន តាំងពីគ្រាដំបូង នូវហេតុការណ៍ដែលនឹងកើតមានតាមក្រោយ យើងប្រាប់ទុកជាមុនតាំងពីយូរលង់ នូវហេតុការណ៍ដែលពុំទាន់កើតមាននៅឡើយ យើងពោលថា គម្រោងការរបស់យើង មុខជាបានសម្រេចមិនខាន យើងធ្វើអ្វីបានតាមចិត្តយើងប្រាថ្នា។
បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់អ្នក ហើយអ្នកក៏ជាប់អន្ទាក់នេះ ដោយមិនដឹងខ្លួន ពេលគេឃើញអ្នក គេចាប់យកភ្លាម ព្រោះអ្នកហ៊ានរករឿងព្រះអម្ចាស់។
យេរូសាឡឹមអើយ នៅគ្រាយើងដាក់ទោសអ្នក តើអ្នកមានកម្លាំងកាយ កម្លាំងចិត្តទ្រាំទ្របានឬទេ? យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងសម្រេចយ៉ាងនោះ។
មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ព្រះអង្គប្រព្រឹត្តចំពោះពួកទេវតា និងចំពោះមនុស្សលោក តាមព្រះហឫទ័យរបស់ព្រះអង្គ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ព្រះអង្គ ដោយពោលថា “ម្ដេចក៏ព្រះអង្គធ្វើដូច្នេះ?” បានឡើយ។
តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំទៅធ្វើអ្វីតាមបំណងចិត្តខ្ញុំទេឬ? ឬមួយអ្នកច្រណែន មកពីឃើញខ្ញុំមានចិត្តសប្បុរស?”។
ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ត្រង់ឯពេលវេលាដែលព្រះបិតាបានកំណត់ទុក ដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។
ផ្ទុយទៅវិញ បើកិច្ចការទាំងនោះមានប្រភពចេញមកពីព្រះជាម្ចាស់ អស់លោកពុំអាចរំលាយឡើយ។ ហេតុនេះ សូមប្រុងប្រយ័ត្ន ក្រែងលោអស់លោកបែរជាប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ»។ គេយល់ស្របតាមយោបល់របស់លោកកាម៉ាលាលទាំងអស់គ្នា
ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងព្រះជាម្ចាស់បែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ? ។
ឬមួយក៏យើងចង់ឲ្យព្រះអម្ចាស់មានព្រះហឫទ័យច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?