នៅពេលនោះ ព្រះអង្គមើលថែទាំជំហាន របស់ទូលបង្គំ ហើយមិនគិតគូរពីអំពើបាបរបស់ទូលបង្គំទេ។
យ៉ូប 33:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែព្រះជាម្ចាស់រករឿងទាស់នឹងខ្ញុំ ព្រះអង្គចាត់ទុកខ្ញុំជាខ្មាំងសត្រូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ព្រះរកហេតុទាស់នឹងខ្ញុំ ព្រះអង្គរាប់ខ្ញុំដូចជាខ្មាំងសត្រូវរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ព្រះទ្រង់រកហេតុទាស់នឹងលោក ហើយក៏រាប់លោកទុកដូចជាខ្មាំងសត្រូវដល់ទ្រង់ អាល់គីតាប តែអុលឡោះរករឿងទាស់នឹងខ្ញុំ ទ្រង់ចាត់ទុកខ្ញុំជាខ្មាំងសត្រូវ។ |
នៅពេលនោះ ព្រះអង្គមើលថែទាំជំហាន របស់ទូលបង្គំ ហើយមិនគិតគូរពីអំពើបាបរបស់ទូលបង្គំទេ។
ព្រះពិរោធរបស់ព្រះអង្គប្រហារខ្ញុំ ដូចសត្វសាហាវហែកសាច់ខ្ញុំ បញ្ចេញចង្កូមដាក់ខ្ញុំ ព្រះអង្គសម្លក់សម្លឹងមកខ្ញុំ ដូចបច្ចាមិត្ត។
ព្រះពិរោធរបស់ព្រះអង្គឆាបឆេះមកលើខ្ញុំ ព្រះអង្គចាត់ទុកខ្ញុំដូចជាបច្ចាមិត្ត។
ព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំយ៉ាងឃោរឃៅ ព្រះអង្គប្រហារទូលបង្គំដោយឫទ្ធិបារមី ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
ខ្ញុំចង់ឲ្យនរណាម្នាក់ព្រមស្ដាប់ខ្ញុំ ដ្បិតជាពាក្យចុងក្រោយរបស់ខ្ញុំ! សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ឆ្លើយតបមកខ្ញុំផង! រីឯសេចក្ដីដែលបច្ចាមិត្តរបស់ខ្ញុំកត់ត្រាទុក ដើម្បីចោទប្រកាន់ខ្ញុំ
លោកយ៉ូបមានប្រសាសន៍ថា៖ «ខ្ញុំជាមនុស្សសុចរិត តែព្រះជាម្ចាស់មិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។
ព្រះអង្គវាយប្រហារខ្ញុំ ដោយខ្យល់ព្យុះ ព្រះអង្គធ្វើឲ្យខ្ញុំមានរបួសកាន់តែច្រើន ដោយឥតហេតុផល។
នោះការឈឺចាប់ទាំងប៉ុន្មានរបស់ខ្ញុំ ធ្វើឲ្យខ្ញុំតក់ស្លុត ដ្បិតខ្ញុំដឹងថា ព្រះអង្គមិនចាត់ទុកខ្ញុំជា មនុស្សគ្មានទោសឡើយ។
ទោះបីធ្វើយ៉ាងណា ក៏ខ្ញុំនៅតែមានទោស ដូច្នេះ តើខ្ញុំនៅតែខំប្រឹងដោះសាខ្លួនបានការអ្វី?