សូមអស់លោកនៅស្ងៀម ទុកឲ្យខ្ញុំនិយាយផង! បើមានផលវិបាកអ្វីកើតចំពោះខ្ញុំ ទុកឲ្យកើតទៅចុះ!
យ៉ូប 32:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមនិយាយ ដើម្បីឲ្យបានធូរទ្រូង ខ្ញុំត្រូវតែបើកមាត់ឆ្លើយទៅអស់លោកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនឹងនិយាយចេញ ដើម្បីឲ្យបានធូរចិត្ត ខ្ញុំនឹងបើកបបូរមាត់ឆ្លើយតប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំនឹងនិយាយចេញ ដើម្បីឲ្យបានធូរចិត្ត ខ្ញុំនឹងបើកបបូរមាត់ឆ្លើយតបទៅ អាល់គីតាប ខ្ញុំសូមនិយាយ ដើម្បីឲ្យបានធូរទ្រូង ខ្ញុំត្រូវតែបើកមាត់ឆ្លើយទៅអស់លោកវិញ។ |
សូមអស់លោកនៅស្ងៀម ទុកឲ្យខ្ញុំនិយាយផង! បើមានផលវិបាកអ្វីកើតចំពោះខ្ញុំ ទុកឲ្យកើតទៅចុះ!
តើនរណាចង់ចោទប្រកាន់ខ្ញុំ? ប្រសិនបើខ្ញុំខុសមែន ខ្ញុំសុខចិត្តនៅស្ងៀម ហើយអត់ដង្ហើមឲ្យស្លាប់។
«ការរិះគិតរបស់ខ្ញុំ ធ្វើឲ្យខ្ញុំទ្រាំមិនបាន គឺខ្ញុំត្រូវតែឆ្លើយតបនឹងលោកវិញ។
ប្រសិនបើខ្ញុំមិននិយាយទេ ចិត្តរបស់ខ្ញុំមុខតែធ្លុះធ្លាយដូចថង់ស្បែក ដែលដាក់ស្រាទំពាំងបាយជូរថ្មី។
«ប្រសិនបើយើងជូនយោបល់តែមួយម៉ាត់ តើលោកធុញទ្រាន់នឹងស្ដាប់ឬទេ? ប៉ុន្តែ តើនរណាទ្រាំមិននិយាយកើត?