យ៉ូប 30:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានក្លាយមកជាបងប្អូនរបស់ឆ្កែព្រៃ និងជាមិត្តសម្លាញ់របស់ខ្លែងស្រាក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំជាបងប្អូននឹងឆ្កែព្រៃ ហើយជាមិត្តនឹងសត្វអូទ្រុសផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំជាបងប្អូននឹងឆ្កែព្រៃ ហើយជាភឿនមិត្រនឹងសត្វអូសទ្រីចផង អាល់គីតាប ខ្ញុំបានក្លាយមកជាបងប្អូនរបស់ឆ្កែព្រៃ និងជាមិត្តសម្លាញ់របស់ខ្លែងស្រាក។ |
មិនគួរណាព្រះអង្គបំបរបង់ចោល យើងខ្ញុំនៅកន្លែងដែលមានសត្វសាហាវ ព្រមទាំងឲ្យយើងខ្ញុំធ្លាក់ទៅ ក្នុងកណ្ដាប់ដៃរបស់មច្ចុរាជឡើយ។
គុម្ពបន្លានឹងដុះនៅតាមកំពែងក្រុង បន្លាស្អិត និងដើមដំបងយក្សនឹងដុះនៅ ពាសពេញបន្ទាយ ដែលក្លាយទៅជាជម្រករបស់ចចក និងជាទ្រនំរបស់សត្វត្មាត។
ខ្ញុំស្រែកយំដូចសត្វត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប ភ្នែកខ្ញុំសម្លឹងមើលទៅលើមេឃ ទាំងទុក្ខសោក ឱព្រះអម្ចាស់អើយ ទូលបង្គំវេទនាខ្លាំងណាស់ សូមជួយស្រោចស្រង់ទូលបង្គំផង!
ហេតុនេះហើយបានជាខ្ញុំយំសោកសង្រេង ខ្ញុំដើរជើងទទេ និងខ្លួនទទេ ខ្ញុំស្រែកលូដូចឆ្កែចចក ហើយថ្ងូរដូចព្រាប
គឺយើងមិនពេញចិត្តនឹងអេសាវទេ យើងបានធ្វើឲ្យភ្នំនៅស្រុកអេសាវ ក្លាយទៅជាទីស្មសាន ហើយយើងបានឲ្យឆ្កែព្រៃមករស់នៅក្នុង ទឹកដីដែលជាចំណែកមត៌ករបស់គេ។