មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹត ព្រមទាំងដកគេចេញពីពិភពលោក។
យ៉ូប 30:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសង្ឃឹមថាបានសុភមង្គល តែទុក្ខវេទនាបែរជាកើតមានដល់ខ្ញុំ ខ្ញុំទន្ទឹងរង់ចាំពន្លឺ តែសេចក្ដីងងឹតបែរជា កើតមានដល់ខ្ញុំទៅវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែកាលខ្លួនខ្ញុំសង្ឃឹមនឹងបានសេចក្ដីល្អ នោះសេចក្ដីអាក្រក់បានមកដល់ កាលខ្ញុំបានទន្ទឹងចាំពន្លឺ នោះមានសុទ្ធតែសេចក្ដីងងឹតវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលខ្លួនខ្ញុំសង្ឃឹមនឹងបានសេចក្ដីល្អ នោះសេចក្ដីអាក្រក់បានមកដល់ កាលខ្ញុំបានទន្ទឹងចាំពន្លឺ នោះមានសុទ្ធតែសេចក្ដីងងឹតវិញ អាល់គីតាប ខ្ញុំសង្ឃឹមថាបានសុភមង្គល តែទុក្ខវេទនាបែរជាកើតមានដល់ខ្ញុំ ខ្ញុំទន្ទឹងរង់ចាំពន្លឺ តែសេចក្ដីងងឹតបែរជា កើតមានដល់ខ្ញុំទៅវិញ។ |
មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹត ព្រមទាំងដកគេចេញពីពិភពលោក។
ពន្លឺនៅក្នុងទីលំនៅរបស់គេនឹងត្រូវងងឹតសូន្យ ចង្កៀងដែលចាំងពីលើគេនឹងត្រូវរលត់។
ព្រះអង្គឃាំងផ្លូវខ្ញុំមិនឲ្យទៅមុខរួច ព្រះអង្គធ្វើឲ្យផ្លូវរបស់ខ្ញុំប្រែជាងងឹត។
ទោះបីសេចក្ដីងងឹតនៅជុំវិញខ្ញុំ ទោះបីភាពអន្ធការគ្របបាំងលើខ្ញុំ ក៏ខ្ញុំមិននៅស្ងៀមដែរ។
ពេលនោះ ខ្ញុំគិតថា ខ្ញុំមុខជាមានអាយុវែង ហើយខ្ញុំនឹងស្លាប់ក្នុងទីលំនៅដ៏កក់ក្ដៅរបស់ខ្ញុំ។
ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ព្រះអង្គ បើអ្នកណាដើរក្នុងភាពងងឹត ហើយមិនឃើញពន្លឺទេ អ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់ និងផ្ញើជីវិតលើព្រះអង្គចុះ!
ហេតុនេះហើយបានជាព្រះអង្គមិនប្រញាប់ នឹងរកយុត្តិធម៌ឲ្យយើង ព្រះអង្គក៏មិនសង្គ្រោះយើងភ្លាមៗដែរ។ យើងសង្ឃឹមថានឹងមានពន្លឺ ផ្ទុយទៅវិញ យើងជួបតែភាពងងឹត យើងរង់ចាំថ្ងៃរះ ផ្ទុយទៅវិញ យើងបែរជាដើរក្នុងយប់អន្ធការ។
ឱព្រះអម្ចាស់អើយ តើព្រះអង្គពិតជាបោះបង់ចោលយូដាឬ? តើព្រះអង្គស្អប់ក្រុងស៊ីយ៉ូនឬ? ហេតុអ្វីបានជាព្រះអង្គវាយយើងខ្ញុំឲ្យរបួស មើលមិនជាដូច្នេះ? យើងខ្ញុំសង្ឃឹមថាបានសុខ តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ យើងខ្ញុំសង្ឃឹមថាបានជាសះស្បើយ តែយើងខ្ញុំបែរជាជួបភ័យអាសន្នទៅវិញ។
ហេតុអ្វីបានជាទូលបង្គំចេះតែឈឺចុកចាប់ ជានិច្ចបែបនេះ? ហេតុអ្វីបានជាមុខរបួសទូលបង្គំ មិនព្រមជាសះដូច្នេះ? ព្រះអង្គពិតជាធ្វើឲ្យទូលបង្គំខកចិត្ត ដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ!
ពួកយើងសង្ឃឹមថានឹងបានសុខ តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ! យើងសង្ឃឹមថា នឹងមានពេលមួយ យើងបានជាសះស្បើយ តែយើងបែរជាជួបភ័យអាសន្នទៅវិញ!
អ្នកក្រុងម៉ារ៉ូតភ័យខ្លាចបាត់បង់សុភមង្គល ដ្បិតទុក្ខវេទនាដែលព្រះអម្ចាស់បញ្ជូនមកនោះ មកដល់មាត់ទ្វារក្រុងយេរូសាឡឹមហើយ។