ពេលនោះ ព្រះអម្ចាស់បានធ្វើឲ្យមានស្ពាន់ធ័រ និងមានភ្លើងបង្អុរចុះពីមេឃ គឺចុះមកពីព្រះអម្ចាស់ ធ្លាក់លើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
យ៉ូប 22:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “អ្នកដែលធ្លាប់តែប្រឆាំងនឹងពួកយើង វិនាសសូន្យបាត់ទៅហើយ អ្វីៗដែលគេរកបានក៏ត្រូវភ្លើងឆេះអស់ដែរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "ពួកអ្នកដែលបានលើកគ្នាទាស់នឹងយើង គេត្រូវសាបសូន្យហើយ ឯសំណល់របស់គេ នោះភ្លើងបានឆេះអស់ទៅ"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកដែលបានលើកគ្នាទាស់នឹងយើង គេត្រូវសាបសូន្យហើយ ឯសំណល់របស់គេ នោះភ្លើងបានឆេះអស់ទៅ។ អាល់គីតាប “អ្នកដែលធ្លាប់តែប្រឆាំងនឹងពួកយើង វិនាសសូន្យបាត់ទៅហើយ អ្វីៗដែលគេរកបានក៏ត្រូវភ្លើងឆេះអស់ដែរ”។ |
ពេលនោះ ព្រះអម្ចាស់បានធ្វើឲ្យមានស្ពាន់ធ័រ និងមានភ្លើងបង្អុរចុះពីមេឃ គឺចុះមកពីព្រះអម្ចាស់ ធ្លាក់លើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
គាត់ក៏បានចាត់ទុកយើងដូចជាអ្នកដទៃដូច្នោះដែរ គឺគាត់បានលក់យើងទាំងពីរនាក់ ហើយយកប្រាក់របស់យើងថែមទៀត!
ពេលអ្នកនោះកំពុងតែនិយាយនៅឡើយ ស្រាប់តែអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «មានរន្ទះបាញ់ពីលើមេឃ ឆេះហ្វូងចៀមរបស់លោកម្ចាស់ ហើយអ្នកបម្រើឯទៀតៗក៏ស្លាប់អស់ដែរ។ មានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត នាំដំណឹងនេះមកជម្រាបលោកម្ចាស់»។
គេមិនអាចគេចផុតពីភាពងងឹតនៃសេចក្ដីស្លាប់ ភ្លើងនឹងឆាបឆេះពូជពង្សរបស់គេ ហើយគេនឹងខ្ចាត់បាត់ទៅ ដោយសារព្រះពិរោធរបស់ព្រះជាម្ចាស់។
ទ្រព្យសម្បត្តិរបស់គេនឹងវិនាសបាត់ ក្នុងភាពងងឹតអន្ធការ ភ្លើងដែលគ្មាននរណាបញ្ឆេះ នឹងមកបំផ្លាញគេ អ្វីៗដែលនៅសេសសល់ក្នុងផ្ទះរបស់គេ ក៏ឆេះអស់ដែរ។
សូមលោកគិតមើលចុះថា តើមនុស្សស្លូតត្រង់ដែលវិនាសសូន្យ ហើយមនុស្សសុចរិតដែលអន្តរាយឬទេ?