ពាក្យព្រោកប្រាជ្ញរបស់លោក មិនអាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឡើយ។ បើលោកមើលងាយគេ គេក៏ធ្វើឲ្យលោកអាម៉ាស់មុខវិញដែរ។
យ៉ូប 21:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទ្រាំស្ដាប់ខ្ញុំនិយាយសិន ពេលណាខ្ញុំនិយាយចប់ សឹមចំអកឲ្យខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមទ្រាំឲ្យខ្ញុំនិយាយខ្លះផង ក្រោយដែលខ្ញុំនិយាយចប់ហើយ ចាំឡកឡឺយចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រាំឲ្យខ្ញុំនិយាយខ្លះផង រួចក្រោយដែលខ្ញុំបាននិយាយចប់ហើយ នោះសឹមឡកឡឺយចុះ អាល់គីតាប សូមទ្រាំស្ដាប់ខ្ញុំនិយាយសិន ពេលណាខ្ញុំនិយាយចប់ សឹមចំអកឲ្យខ្ញុំ។ |
ពាក្យព្រោកប្រាជ្ញរបស់លោក មិនអាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឡើយ។ បើលោកមើលងាយគេ គេក៏ធ្វើឲ្យលោកអាម៉ាស់មុខវិញដែរ។
សូមអស់លោកនៅស្ងៀម ទុកឲ្យខ្ញុំនិយាយផង! បើមានផលវិបាកអ្វីកើតចំពោះខ្ញុំ ទុកឲ្យកើតទៅចុះ!
ប្រសិនបើព្រះអង្គពិនិត្យពិច័យមើលអស់លោក តើព្រះអង្គអាចឃើញការល្អ នៅក្នុងអស់លោកឬទេ? តើលោកនឹកស្មានថាអាចបញ្ឆោតព្រះជាម្ចាស់ ដូចបញ្ឆោតមនុស្សឬ?
មនុស្សម្នាបើកមាត់យ៉ាងធំ ដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំ ពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំ ហើយព្រួតគ្នាទាស់នឹងខ្ញុំ។
មិត្តភក្ដិរបស់ខ្ញុំនាំគ្នាចំអកដាក់ខ្ញុំ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ទាំងបង្ហូរទឹកភ្នែក។
«សូមអស់លោកត្រងត្រាប់ ស្ដាប់ពាក្យដែលខ្ញុំថ្លែង ដ្បិតខ្ញុំមិនចង់បានការសម្រាលទុក្ខអ្វីផ្សេងទេ។
អស់លោកផ្ទាល់ក៏ធ្លាប់ឃើញស្រាប់ហើយ ហេតុអ្វីបានជាអស់លោកនិយាយឥតខ្លឹមសារ ទាំងអស់គ្នាដូច្នេះ?