យ៉ូប 20:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសូផារ ជាអ្នកស្រុក ណាអាម៉ា ពោលឡើងថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ សូផារ ជាសាសន៍ណាអាម៉ា ឆ្លើយឡើងថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសូផារ ជាសាសន៍ន៉ាអាម៉ា ក៏ឆ្លើយឡើងថា អាល់គីតាប លោកសូផារ ជាអ្នកស្រុក ណាអាម៉ា ពោលឡើងថា៖ |
ចូរខ្លាចមុខដាវទៅ ដ្បិតការចោទប្រកាន់របស់អស់លោក តែងតែទទួលទោសដ៏សាហាវបែបនេះឯង។ ពេលនោះ អស់លោកមុខជាដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសមនុស្ស»។
មិត្តភក្ដិបីនាក់របស់លោកយ៉ូប បានឮដំណឹងពីទុក្ខវេទនាដែលកើតមានចំពោះលោក ពួកគេចាកចេញពីស្រុករៀងៗខ្លួន ដោយមូលមតិគ្នាទៅរំលែកទុក្ខ និងជួយលើកទឹកចិត្តលោក។ អ្នកទាំងនោះ គឺលោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ា។
«ការរិះគិតរបស់ខ្ញុំ ធ្វើឲ្យខ្ញុំទ្រាំមិនបាន គឺខ្ញុំត្រូវតែឆ្លើយតបនឹងលោកវិញ។
លោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ានាំគ្នាចាកចេញទៅ ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់។ ពេលនោះ ព្រះអម្ចាស់ក៏អធ្យាស្រ័យដល់លោកយ៉ូប។