តែឪពុករបស់នាងបានកេងប្រវ័ញ្ចបង ដោយផ្លាស់ប្ដូរថ្លៃឈ្នួលរបស់បងដល់ទៅដប់ដង។ ក៏ប៉ុន្តែ ព្រះជាម្ចាស់មិនបណ្តោយឲ្យគាត់បោកប្រាស់បងបានឡើយ។
យ៉ូប 19:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់លោកផ្ចាញ់ផ្ចាលខ្ញុំដប់ដងទៅហើយ តើអស់លោកមិនចេះខ្មាស ដោយធ្វើបាបខ្ញុំបែបនេះទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានដប់ដងហើយ ដែលអ្នករាល់គ្នាបានដៀលត្មះខ្ញុំ តើអ្នករាល់គ្នាមិនខ្មាសទេឬ ដែលធ្វើបាបខ្ញុំ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានទាំង១០ដងនេះហើយ ដែលអ្នករាល់គ្នាបានដៀលត្មះខ្ញុំ ព្រមទាំងបញ្ឈឺចិត្តខ្ញុំដោយឥតខ្មាស អាល់គីតាប អស់លោកផ្ចាញ់ផ្ចាលខ្ញុំដប់ដងទៅហើយ តើអស់លោកមិនចេះខ្មាស ដោយធ្វើបាបខ្ញុំបែបនេះទេឬ? |
តែឪពុករបស់នាងបានកេងប្រវ័ញ្ចបង ដោយផ្លាស់ប្ដូរថ្លៃឈ្នួលរបស់បងដល់ទៅដប់ដង។ ក៏ប៉ុន្តែ ព្រះជាម្ចាស់មិនបណ្តោយឲ្យគាត់បោកប្រាស់បងបានឡើយ។
កាលលោកយ៉ូសែបឃើញបងៗ លោកស្គាល់ភ្លាម តែលោកមិនបានធ្វើឲ្យគេស្គាល់វិញទេ។ លោកមានប្រសាសន៍ទៅកាន់ពួកគេយ៉ាងតឹងរ៉ឹងថា៖ «ពួកឯងមកពីណា?»។ គេតបថា៖ «យើងខ្ញុំប្របាទមកពីស្រុកកាណាន រកទិញស្បៀងអាហារ»។
ពេលនោះ ជនជាតិយូដាដែលរស់នៅក្បែរពួកគេ បាននាំគ្នាមកប្រាប់យើងដល់ទៅដប់ដងថា សត្រូវលើកគ្នាពីគ្រប់ទិសទីមកវាយប្រហារពួកយើង។
ប្រសិនបើលោកបោះបង់ចោលអំពើអាក្រក់ ដែលលោកប្រព្រឹត្ត ហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់លោក
ពាក្យព្រោកប្រាជ្ញរបស់លោក មិនអាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឡើយ។ បើលោកមើលងាយគេ គេក៏ធ្វើឲ្យលោកអាម៉ាស់មុខវិញដែរ។
ដង្ហើមរបស់ខ្ញុំជះក្លិនអសោច ធ្វើឲ្យប្រពន្ធរបស់ខ្ញុំទ្រាំមិនបាន បងប្អូនបង្កើតរបស់ខ្ញុំក៏ខ្ពើមខ្ញុំដែរ។
«តើអស់លោកធ្វើឲ្យ ខ្ញុំកើតទុក្ខគ្រាំគ្រា ហើយកម្ទេចខ្ញុំ ដោយពាក្យសម្ដីដូច្នេះដល់កាលណាទៀត?
ពាក្យស្ដីបន្ទោសរបស់លោក ដូចជាបន្តុះបង្អាប់យើងខ្ញុំជ្រុលពេកហើយ ហេតុនេះ ខ្ញុំត្រូវតែយកគំនិតប្រាជ្ញារបស់ខ្ញុំ មកឆ្លើយតប។
ញាតិសន្ដានរបស់ទូលបង្គំចាត់ទុកទូលបង្គំ ដូចជនដទៃ បងប្អូនបង្កើតរបស់ទូលបង្គំចាត់ទុកទូលបង្គំ ដូចជនបរទេស។
ពេលស្ដេចសាកសួរអំពីរឿងអ្វីៗទាំងអស់ ដែលត្រូវការតម្រិះ និងប្រាជ្ញាដ៏ជ្រៅជ្រះ យុវជនទាំងបួននាក់ពូកែជាងគ្រូមន្តអាគម និងហោរាទាំងឡាយក្នុងព្រះរាជាណាចក្រទាំងមូលដប់ដងទៅទៀត។
ពេលណាយើងធ្វើឲ្យអ្នករាល់គ្នាខ្វះខាតម្ហូបអាហារ ស្ត្រីដប់នាក់នឹងដុតនំប៉័ងនៅក្នុងឡតែមួយ។ គេនឹងចែករបបនំប៉័ងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគ តែមិនឆ្អែតឡើយ។
អ្នកទាំងនេះបានឃើញសិរីរុងរឿងរបស់យើង ព្រមទាំងឃើញទីសម្គាល់ដ៏អស្ចារ្យដែលយើងធ្វើនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន តែពួកគេបានល្បងលយើងដល់ទៅដប់ដង ដោយមិនព្រមស្ដាប់បង្គាប់យើង។