មានគេទូលព្រះបាទដាវីឌថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្ដេចអាប់សាឡុមដែរ។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឱព្រះអម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
យ៉ូប 17:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានខ្ទប់ចិត្តរបស់ពួកគេ មិនឲ្យស្វែងយល់ ដូច្នេះ សូមកុំឲ្យពួកគេឈ្នះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គបានបង្ខាំងចិត្តគេចេញពីយោបល់ ហេតុនោះ ព្រះអង្គនឹងមិនតម្កើងគេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់បានបង្ខាំងចិត្តគេចេញពីយោបល់ ហេតុនោះទ្រង់នឹងមិនដំកើងគេឡើងឡើយ អាល់គីតាប ទ្រង់បានខ្ទប់ចិត្តរបស់ពួកគេ មិនឲ្យស្វែងយល់ ដូច្នេះ សូមកុំឲ្យពួកគេឈ្នះឡើយ។ |
មានគេទូលព្រះបាទដាវីឌថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្ដេចអាប់សាឡុមដែរ។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឱព្រះអម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
ស្ដេចអាប់សាឡុម និងជនជាតិអ៊ីស្រាអែលទាំងមូលពោលថា៖ «យោបល់របស់លោកហ៊ូសាយ ជាជនជាតិអើគី ល្អជាងយោបល់របស់លោកអហ៊ីថូផែល!»។ ព្រះអម្ចាស់បានធ្វើឲ្យគេបដិសេធយោបល់ដ៏ឆ្លាតវៃរបស់លោកអហ៊ីថូផែល ដើម្បីធ្វើឲ្យស្ដេចអាប់សាឡុមវិនាស។
លោកមានប្រសាសន៍មិនទាន់ផុតផង ព្រះបាទអម៉ាស៊ីយ៉ាមានរាជឱង្ការទៅលោកថា៖ «តើយើងបានតែងតាំងអ្នកឲ្យធ្វើជាទីប្រឹក្សារបស់ស្ដេចពីអង្កាល់? ប្រសិនបើអ្នកមិនចង់ឲ្យគេវាយអ្នកទេនោះ ចូរនៅស្ងៀមទៅ!»។ ប៉ុន្តែ មុននឹងបញ្ចប់ព្យាការីថ្លែងថា៖ «ទូលបង្គំដឹងហើយថា ព្រះជាម្ចាស់បានសម្រេចនឹងបំផ្លាញព្រះករុណា ដ្បិតព្រះករុណាប្រព្រឹត្តបែបនេះ ហើយព្រះករុណាក៏បដិសេធមិនព្រមស្ដាប់យោបល់របស់ទូលបង្គំដែរ»។
ព្រះអង្គដកពាក្យសម្ដីចេញពីអ្នកពូកែវោហារ ព្រះអង្គយកតម្រិះប្រាជ្ញាចេញពីចាស់ព្រឹទ្ធាចារ្យ។
ពួកគេជាមនុស្សដែលហៅមិត្តភក្ដិ មកចែកទ្រព្យសម្បត្តិ តែមិនទុកឲ្យកូនចៅទទួលចំណែកទេ។
ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេឡប់ស្មារតី ពួកគេនឹងនាំស្រុកអេស៊ីបឲ្យវង្វេង ក្នុងគ្រប់ វិស័យទាំងអស់ គឺប្រៀបដូចជាមនុស្សប្រមឹក ដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។
នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលឡើងថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ* និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានសម្តែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែព្រះអង្គបានលាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។
ព្រះអង្គតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះរាជ្យ*នៃស្ថានបរមសុខ* រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានឲ្យយល់ឡើយ។
ដូចមានចែងទុកមកថា: «ព្រះជាម្ចាស់ទ្រង់ធ្វើឲ្យគេមានវិញ្ញាណ ស្ពឹកស្រពន់ ឲ្យភ្នែកគេមើលពុំឃើញ និងឲ្យត្រចៀកគេស្ដាប់ពុំឮ រហូតមកទល់សព្វថ្ងៃនេះ» ។
ដូច្នេះ អ្នកប្រាជ្ញ គ្រូបាធ្យាយ និងអ្នកដេញដោលនាសម័យនេះធ្វើអ្វីកើត បើព្រះជាម្ចាស់បានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាលេលាវិញនោះ!។